First Cambodia និង AVAYA បង្ហាញពីប្រព័ន្ធថ្មីសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម
- 2015-04-24 15:53:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
First Cambodia និង AVAYA បង្ហាញពីប្រព័ន្ធថ្មីសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម
ចន្លោះមិនឃើញ
ក្រុមហ៊ុន First Cambodia សហការក្រុមហ៊ុន AVAYA បានរៀបចំសិក្ខាសាលាមួយនៅសណ្ឋាគារសូហ្វីតែល ដើម្បីណែនាំពីប្រព័ន្ធថ្មីសម្រាប់ដំណោះស្រាយអាជីវកម្មខ្នាតតូចនិងខ្នាតមធ្យមនៅកម្ពុជា។
អគ្គនាយកនៃក្រុមហ៊ុន First Cambodia លោក រ៉ប់ គ្រែនថាម បានមានប្រសាសន៍ក្នុងសិក្ខាសាលាថា ដោយសារមើលឃើញឱកាសដ៏ធំនៅលើទីផ្សារកម្ពុជាពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធផ្នែកព័ត៌មានវិទ្យា ជាពិសេសដំណោះស្រាយផ្នែកបម្រើសេវាកម្ម Call Center និងប្រព័ន្ធ IP Telephony ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុន AVAYA ណែនាំបច្ចេកវិទ្យាថ្មីសម្រាប់ទីផ្សារសហគ្រាសនិងពាណិជ្ជកម្មកម្ពុជា។
លោកថា ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះអាចពង្រីកបត់បែន និងជួយសម្រួលដល់អាជីវកម្មខ្នាតតូចនិងខ្នាតមធ្យមនៅកម្ពុជាមានសមត្ថភាពប្រកួតប្រជែងក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
តំណាងក្រុមហ៊ុន AVAYA លោក Wisit ដែលជាអ្នកទទួលខុសត្រូវលើផ្នែកអភិវឌ្ឍន៍ទីផ្សារប្រចាំប្រទេសកម្ពុជាក៏ឲ្យដឹងដែរថា ក្រុមហ៊ុនសហគ្រាស និងពាណិជ្ជកម្មនៅកម្ពុជាជាទូទៅផ្តោតសំខាន់លើផ្នែកបម្រើអតិថិជន ដើម្បីពង្រឹងលើសេវាកម្មនិងផ្តល់ភាពងាយស្រួលទំនាក់ទំនងទាំងក្នុងនិងក្រៅស្ថាប័ន។
លោកថា ប្រព័ន្ធដែលក្រុមហ៊ុនធ្វើបទបង្ហាញជាដំណោះស្រាយថ្មី ដែលនឹងជួយដល់សហគ្រាសអាជីវកម្មបង្កើតគ្រឹះស្ថានខាងបច្ចេកវិទ្យារឹងមាំ ក្នុងសម័យសេដ្ឋកិច្ចអាស៊ាននាពេលដ៏ខ្លីខាងមុខនេះ។
ប្រព័ន្ធដំណោះស្រាយថ្មីរបស់ AVAYA មានឈ្មោះថា AVAYA IPO&IPOCC។
លក្ខណៈពិសេសៗរបស់ប្រព័ន្ធ IPO&IPOCC នេះមានដូចជា៖
អត្ថបទ៖ ហៃ សុខហេង