ផើង​ផ្កា​ទំនើប​ឆ្នាំ​២០១៥​សម្រាប់​អ្នក​ពូកែ​ភ្លេច​ស្រោច​ទឹក

  • 2015-04-26 17:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ឌីហ្សាញ​អាហ្សង់ទីន Mariel Andrea Volpe បាន​បញ្ចេញ​រាង​គំរូ​នៃ​ផើង​ដាំ​ផ្កា ឬ​រុក្ខជាតិ​ដែល​មាន​សមត្ថភាព​ស្រោច​ទឹក​ដោយ​ខ្លួន​ឯង ឈ្មោះ​ថា Puro សម្រាប់​អ្នក​ពូកែ​ភ្លេច​ស្រោច​ទឹក។

 

 

ផើង Puro ដើរ​ដោយ​ថាមពល​ថ្ម​គ្រាប់​មិន​សាក ដើម្បី​កំណត់​កម្រិត​សំណើម​ដី​ក្នុង​ផើង។ ពេល​ដែល​សំណើម​តិច ផើង​នេះ​នឹង​ស្រូប​យក​ទឹក​ពី​ធុង​ទឹក​ដោយ​ខ្លួន​ឯង។

 

ផ្កា ឬ​រុក្ខជាតិ​ជា​ដំណាំ​មាន​ប្រជាប្រិយ​សម្រាប់​តុបតែង​លម្អ​ផ្ទះ និង​ការិយាល័យ​ធ្វើ​ការ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​ភ្លេច​មិន​បាន​ស្រោច​ទឹក​បាន​ត្រឹម​ត្រូវ​នោះ​ឡើយ។

 

 

 

 

បច្ចុប្បន្ន ផើង​ទំនើប​នេះ​មិន​ទាន់​មាន​លក់​លើ​ទីផ្សារ​នៅ​ឡើយ៕

 

ដោយ៖ សុផាត ប្រភព៖ Yangkodesign

អត្ថបទពេញនិយម