កម្មវិធី​ទូរសព្ទ​ពិសេស អាច​រៀន​​ភាសា​កូរ៉េ​​ចេះបាន​​លឿន

  • 2015-04-29 16:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាសា​កូរ៉េ​ បច្ចុប្បន្ន​កំពុង​តែ​ពេញ​និយម​មែនទែន​សម្រាប់​យុវវ័យ សិស្ស​និស្សិត សម្រាប់​ការ​ទាក់ទង​គ្នា​តាម​បែប​ផែន​ផ្សេង​ៗ។ ក្រៅ​ពី​ទៅ​រៀន​ភាសា​កូរ៉េ​នៅ​​សាលា អ្នក​ក៏​ត្រូវ​ចំណាយ​ពេល​នៅ​ផ្ទះ​ហ្វឹកហាត់​និយាយ​ ស្តាប់ ​សរសេរ ឬ​ធ្វើ​លំហាត់​ជា​ច្រើន​ទៀត​ឱ្យ​បាន​ញឹកញាប់​ ដើម្បី​រៀន​​ភាសា​មួយ​នេះ​​ឱ្យ​​បាន​ចេះ​​ឆាប់​រហ័ស។ អ៊ីចឹង​ សម្រាប់​អ្នក​ដែល​ទើប​តែ​ចាប់​ផ្តើម​រៀន​ ឬ​​រៀន​ភាសា​កូរ៉េ​យូរ​ហើយ​ អាច​សាក​ល្បង​ដោនឡូត​កម្មវិធី​ទាំង​៥នេះ​ ដើម្បី​ភាសា​កូរ៉េ​របស់​អ្នក​កាន់​តែ​រីកចម្រើន​លឿន៖

 

 

 

១. Pop-Popping Korean

កម្មវិធី​នេះ អាច​​អាន​​​​​គ្រប់អក្ខរក្រម​​​ភាសា​កូរ៉េ​ទាំង​អស់ តាម​​រយៈ​រូបភាព​​តុក្កតា​​​ និង​​​ទីតាំង​អណ្ដាត​គន្លាស់​​​បញ្ចេញ​សំឡេង​ពាក្យ ​ឬ​អក្សរ​នីមួយៗ​ឱ្យ​បាន​ត្រឹម​ត្រូវ។

 

 

-ដោនឡូត៖ iOS / Android

 

 

២. TenguGo Hangul

TenguGo Hangul ពិត​ជា​កម្មវិធី​រៀន​ភាសា​កូរ៉េ​ចាំ​បាច់​បំផុត​សម្រាប់​អ្នក​ទើប​តែ​រៀន​ភាសា​​នេះ​​ដំបូង។ វា​អាច​ជួយ​ពន្យល់​អក្ខរក្រម​​កូរ៉េ​យ៉ាង​ក្បោះក្បាយ ដើម្បី​ឱ្យ​អ្នក​សិក្សា​​យល់​​​បាន​ច្បាស់ ហើយ​ថែម​ទាំង​មាន​លំហាត់​សម្រាប់​​ធ្វើ​តេស្តេ​សមត្ថភាព​របស់​អ្នក​ថែម​ទៀត​ផង។

 

 

-ដោនឡូត៖ iOS / Android

 

 

៣. Korean Drama Talk

វា​ជា​កម្មវិធី​មួយ​នៅ​លើ​ iOS សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​មើល​ភាពយន្ត​កូរ៉េ​ ដែល​និយាយ​ជា​ភាសា​កូរ៉េ។ Korean Drama Talk មាន​សុទ្ធ​តែ​ឃ្លា​ ប្រយោគ​ និង​​ពាក្យ​ដែល​តួអង្គ​ក្នុង​រឿង​ និយម​ប្រើ​ជាង​គេ។ ក្រោយ​ពី​រៀន​ចប់ អ្នក​ក៏​អាច​ឆ្លើយ​នឹង​សំនួរ​ ដើម្បី​ធ្វើ​តេស្ត​ឱ្យ​ដឹង​ថា​ តើ​អ្នក​ចេះ​ដល់​កម្រិត​ណា។

 

 

-ដោនឡូត៖ iOS

 

 

៤. KORLINK by Talk to Me in Korean

កម្មវិធី​នេះ​ភ្ជាប់​ទៅ​នឹង​វិបសាយ​បង្រៀន​ភាសា​កូរ៉េ Talk to Me in Korean (TTMIK) ដែល​អាច​ឱ្យ​អ្នក​រៀន​ភាសា​កូរ៉េ​បាន​ដោយ​ងាយ​ និង​ចេះ​យ៉ាង​ឆាប់​រហ័ស។ វា​ក៏​មាន​​វេយ្យាករណ៍ និង​វីដេអូ​អំពី​ការ​បង្រៀន​ភាសា​កូរ៉េ​ផ្សេង​ៗ​​ទៀត​ផង​ដែរ។

 

 

-ដោនឡូត៖ iOS / Android

 

 

៥. Learn Korean 6000 words

Learn Korean 6000 words មាន​ពាក្យ​ពិបាក​​ចំនួន ៦ពាន់​ពាក្យ​អម​ដោយ​រូបភាព​ ដើម្បី​ងាយ​ចាំ។ កម្មវិធី​នេះ​តម្រូវ​ឱ្យ​អ្នក​រៀន​ពាក្យ​ពី​កម្រិត​ទាប​ជា​មុន​សិន បន្ទាប់​មក​ទើប​អាច​ឈាន​ដល់​កម្រិត​ខ្ពស់​បាន។ ចំពោះ​ពាក្យ​ពិបាក​ទាំង​អស់​ត្រូវ​បាន​បក​ប្រែ​​ទៅ​ជា​ភាសា​ផ្សេង​ៗ​ចំនួន ៥១ភាសា។

 

 

-ដោនឡូត៖ Android

 

 

៦. TOPIK One

​​TOPIK One អាច​ឱ្យ​អ្នក​សាក​ល្បង​សមត្ថភាព​ប្រើ​ប្រាស់​ភាសា​កូរ៉េ​បាន​ ដោយ​មាន​កម្រិត​​ផ្សេង​ៗ​សម្រាប់​ជ្រើស​រើស​ដូចជា៖

  • ២០០សំនួរ​ សម្រាប់​កម្រិត Beginner (ពាក្យ​ពិបាក ការ​សរសេរ ការ​ស្តាប់ និង​ការ​អាន)
  • ២០០សំនួរ សម្រាប់​កម្រិត Intermediate (ពាក្យ​ពិបាក ការ​សរសេរ ការ​ស្តាប់ និង​ការ​អាន)
  • ១០០សំនួរ សម្រាប់​កម្រិត Advance (ពាក្យ​ពិបាក ការ​សរសេរ ការ​ស្តាប់ និង​ការ​អាន)​៕

 

 

-ដោនឡូត៖ iOS / Android

 

-អាន​អត្ថបទ៖ តើ​​អក្សរ G, E, H, H+ លើ​ទូរសព្ទ​បាន​ន័យ​ថា​ម៉េច?

 

ដោយ៖ ប៉ែត ផាន់និត

ប្រភព៖ 10mag

អត្ថបទពេញនិយម
អត្ថបទថ្មី