ផាមួងខ្មែរ ឡើងហាងឆេងខ្លាំង
- 2015-05-08 18:13:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផាមួងខ្មែរ ឡើងហាងឆេងខ្លាំង
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយដែលសូត្រថៃនិងសូត្រជប៉ុនឡើងហាងឆេងពេញនិយមក្នុងចំណោមនារីៗនោះ ផាមួងខ្មែរបានលឹបបាត់ភាពស្រស់ឆើត និងពេញនិយមរបស់ខ្លួន សឹងថាគ្មានហាងណាមានសេសសល់ផលិតផលនេះសម្រាប់លក់ទេ ដោយសារថាគេទិញតែផលិតផលតម្រូវទីផ្សារ។
«កាលហ្នឹងគេនាំគ្នាមកកុម្ម៉ង់តែហូលសុទ្ធមិនយកទេផាមួង ព្រោះលក់មិនចេញ!» នេះជាសម្ដីរបស់បងស្រីភឿក សាង មុខរបរត្បាញសូត្រនៅស្រុកព្រៃកប្បាស។
ជួប Sabay នៅផ្សារធំថ្មី បងស្រីអះអាងថា ពីរខែមកនេះមានការកុម្ម៉ង់ឲ្យត្បាញផាមួងខ្មែរកើនឡើងវិញគួរឲ្យចាប់អារម្មណ៍។
«ចិនៗដែលលក់នៅផ្សារគាត់ថាផាមួងអាឡូវត្រូវប៉ាន់ ហើយគាត់កុម្ម៉ង់សូត្រសុទ្ធល្អៗ មួយក្បិនលក់ចេញពី៥០ទៅ១០០ដុល្លារ!»
ចំណែកអ្នកស្រី ពិន ម៉ី អ្នកលក់រាយហូលផាមួងម្នាក់ ក៏បានឲ្យដឹងដែរថា ផាមួងខ្មែរមានចេញជើងម៉ូដថ្មីៗដែលត្រូវបានហាងកាត់ដេរធំៗយកទៅច្នៃម៉ូដយ៉ាងសុភាពរម្យទមថ្លៃថ្នូរជាងសូត្រ ឬផាមួងថៃ មិនត្រូវការឌិន មិនត្រូវការឌីហ្សាញច្រើន ប្រើបានទាំងពិធីផ្លូវការនិងពិធីរាត្រីសមោសរ ដូច្នេះផាមួងខ្មែរគ្រប់ពណ៌គឺចាប់ផ្ដើមលក់ដាច់ខ្លាំងក្នុងខែនេះ។
ខាងក្រោមជាឈុតផាម៉ួងខ្មែរ