បូនីតា ដាដេណា ខឹង​ប្ដី​ ជា​សេដ្ឋី​អារ៉ាប់

  • 2015-05-11 17:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់​ដែល​នៅតែ​មាន​សម្រស់​ផូរផង់​មិន​ចាញ់​ក្មេង អ្នកស្រី បូនីតា ដាដេណា បាន​ទម្លាយ​រឿង​បញ្ហា​គ្រួសារ​ប្រាប់ Sabay ថា ​ខ្លួន​កំពុង​តែ​មាន​ការ​អាក់អន់ស្រពន់ចិត្ត​ជាមួយ​​ប្ដី​ដែល​ជា​សេដ្ឋី​អារ៉ាប់ និង​ ជា​អ្នក​ជំនួញ​ល្បី​ឈ្មោះ​ម្នាក់ ដោយ​សារ​តែ​គាត់​មិន​ព្រមមក​លេង​ស្រុក​ខ្មែរ។

 

“គាត់​ជាប់រវល់​ទៅ​កុម្ម៉ង់​រថយន្ត​នៅ​អាមេរិក​ប្រហែល​១​ខែ ហើយ​ឲ្យ​បង​ទៅ​ជួប​គាត់​នៅ​ទីនោះ តែ​បង​អត់​ព្រម​ទេ ចង់ឲ្យ​គាត់​មក​ជួប​បង​នៅ​ស្រុក​ខ្មែរ​ជាង ចឹង​បង​ក៏​ខឹង ហើយ​អត់​លើក​ទូរស័ព​របស់​ស្វាមី​បង​មួយ​អាទិត្យ​ឯ​ណោះ”។ តែ​ប្រហែល​ជា​ខែ ៦ ឬ​យ៉ាង​យូរ​ខែ ៧ ​គាត់​នឹង​មក​កម្ពុជា​ហើយ"។

 

ដាដេណា បាន​បង្ហើប​ឲ្យ​ដឹង​​ទៀត​ថា​ ស្វាមី​ គឺជា ​អ្នក​ជំនួញ​អារ៉ាប់ ដ៏​សម្បូរ​ប្រាក់​ម្នាក់ ហើយ​តែងតែ​ទៅធ្វើ​ជំនួញ​ជុំវិញ​ពិភពលោក និង​ បបួល​ឲ្យ​គាត់​រួម​ដំណើរ​គ្រប់​កន្លែង។ បុរស​នោះ​មាន​អាយុ​ ៦៦​ ឆ្នាំ និង​ មាន​ប្រពន្ធ​កូន រួច​ហើយ​នៅ​អារ៉ាប់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុម​​ប្រពន្ធ កូន និង​ បងប្អូន​បុរស​វ័យ​ចំណាស់​​នោះ​ មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​អ្នកស្រី​ទៀត​ផង។

 

 

 

“ពួកគាត់​តែងតែ​លេង Facebook ហើយ​បបួល​ខ្ញុំ​ឲ្យ​ទៅ​លេង​អារ៉ាប់តែ​រហូត​នឹង តែ​បង​អត់​សូវ​ចូលចិត្ត​ជិះ​យន្តហោះ​ទេ ទើប​មិន​សូវ​ចង់​ទៅ ណា​មួយ​ធ្លាប់​ទៅ​ប៉ុន្មាន​​ដង​ដែរ​ហើយ”។

 

ទោះជា​យ៉ាងណា​តារា​សម្ដែង​សាច់​ចាំ​រូប​នោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា "តាមពិត​ប្ដី​ខ្ញុំ គាត់​ក៏​ធ្លាប់​មក​កម្ពុជា​ដែរ​ ដោយសារ​តែ​នឹក​កូន​ស្រី​អាយុ ៨ ខែ ឈ្មោះ បុស្បា​ រហូត​ដល់​ថ្នាក់​ខ្ញុំ​ទៅ​ណា​ក៏​ត្រូវ​យក​កូន​តូច​ទៅ​ជាមួយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​បុរស​ជនជាតិ​អារ៉ាប​រូប​នោះ​ទទូច​ឲ្យ​ម៉ែ​កូន​ពួក​ខ្ញុំ​ទៅ​រស់នៅ​អាមេរិក​ ព្រោះ​បាន​នៅ​ជិត​គាត់ ជាង​កម្ពុជា"៕

 

អត្ថបទ៖ទ្រី រ៉ាវី