Rambo និង Arnold ចង់​ប្រកួត​គ្នា​រក​អ្នក​ខ្លាំង​ដូច Floyd និង Pacquiao ដែរ

  • 2015-05-12 13:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​តួ “Rambo” Sylvester Stallone បាន​និយាយ​ថា​ខ្លួន​និង​មិត្ត​សំឡាញ់ Arnold Schwarzenegger នឹង​ឡើង​សង្វៀន​ជាមួយ​គ្នា​ដើម្បី​ប្រកួត​រក​អ្នក​ប្រយុទ្ធ​ជើង​ខ្លាំង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ហូលីវូដ។

 

 

តារា​វ័យ ៦៨ឆ្នាំ រូប​នេះ​បាន​និយាយ​បែប​លេង​សើច ​ជាមួយ​ក្រុម​អ្នក​ថត​រូប នៅ​ពេល​ដែល​លោក និង​​ Arnold ដើរ​ចេញ​ពី​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង Los Angeles បន្ទាប់​ពី​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ជាមួយ​គ្នា។

 

​ខណៈ​ដែល​ពួក​គេ​កំពុង​ដើរ​សំដៅ​ទៅ​ចំណត​រថយន្ត អ្នក​ថត​រូប​ម្នាក់​បាន​សួរ តួ​ឯក​រឿង “Rocky” ថា​តើ​លោក​គិត​ដូច​ម្ដេច​ពី​ការ​ប្រកួត​របស់ Mayweather និង Pacquiao កាល​ពី​សប្ដាហ៍​កន្លង​ទៅ។

 

Sylvester បាន​ឆ្លើយ​តប​ថា “ខ្ញុំ​​​គិត​ថា​ការ​ប្រកួត​នោះ​​ជា​កម្មវិធី​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​មាន​អារម្មណ៍​រំភើប​រីករាយ”។ ប៉ុន្តែ​នៅ​ពេល​អ្នក​ថត​រូប​សួរ​ថា តើ​លោក​ចង់​ឲ្យ​មាន​ការ​ប្រកួត​ម្ដង​ទៀត​ដែរ​ឬ​យ៉ាង​ណា តារា​សម្ដែង​រូប​នេះ​បាន​ឆ្លើយ​​ទាំង​សើច​ថា "ចង់! ប៉ុន្តែ​ខ្ញុំ​និង Arnold នឹង​ជា​អ្នក​វាយ​ក្នុង​កម្មវិធី​នោះ។ បើ​ពួក​យើង​វាយ គឺ​ទាល់​តែ ៣០ទឹក​អី​នោះ!"។​

 

ដោយ​ឡែក​តារា​សម្ដែង​វ័យ ៦៧ឆ្នាំ Arnold មិន​បាន​និយាយ​អ្វី​ទាំង​អស់ ដោយ​គ្រាន់​តែ​សើច​តិច​ៗ ហើយ​ក៏​ឡើង​ឡាន​ចេញ​ទៅ។

 

តារា​សម្ដែង​ជើង​ចាស់​ទាំង​ពីរ​រូប បាន​ជួប​គ្នា​ចុង​ក្រោយ​ក្នុង​ខ្សែ​ភាពយន្ត រឿង "Expendables 3” ដែល​បាន​បញ្ចាំង​កាល​ពី​​ឆ្នាំ​មុន។ នៅ​ឆ្នាំ​២០១៥​នេះ Sylvester នឹង​ត្រលប់​មក​វិញ​តាម​រយៈ​រឿង "Creed” ដែល​ជា​​វគ្គ​ទី​៧ នៃ​ស៊េរី​ភាពយន្ត "Rocky” នៅ​ខែ​វិច្ឆិកា ខាង​មុខ។ ចំណែក​តារា​សម្ដែង​អតីត​អភិបាល​រដ្ឋ California Arnold នឹង​បន្ត​ចេញ​វគ្គ​ទី​៥ នៃ​ខ្សែ​ភាពយន្ត "Terminator” នៅ​ដើម​ខែ​កក្កដា ៕

 

 
 
 

តើ​ប្រិយមិត្ត​គិត​ថា​អ្នក​ណា​ជា​អ្នក​ឈ្នះ បើ​តារា​ទាំង​ពីរ​រូប​ឡើង​ប្រកួត​គ្នា​មែន?

 

ចុចអាន៖សុទ្ធ​តែ​អ្នក​ល្បី​ទៅ​មើល​ការ​ប្រកួត​រវាង​ Floyd ​និង​ Manny​​

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail