អួត​គំនិត​ Creative អ្នក​តាម​រយៈ Sabay Magz

  • 2015-05-12 21:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​បង្ហាញ​ស្នាដៃ​ផ្នែក​ Graphic Design បាន​មក​ហើយ! ទស្សនាវដ្ដី​ Sabay Magz កំពុង​ស្វែង​រក​ស្នាដៃ​រចនា​ក្រាហ្វិក​បែប Creative ផ្សេងៗ​ យក​ទៅ​បង្ហាញ​ដល់​មិត្ត​អ្នក​អាន​ ហើយ​បោះពុម្ព​ក្នុង​ទស្សនា​វដ្ដី​ជាង ៥ ០០០ ច្បាប់ ដែល​នឹង​ចរាចរណ៍​តាម​ទីតាំង​ជាង ៤ ០០ កន្លែង​ក្នុង​ទី​ក្រុង​ភ្នំពេញ​។

 

ស្នាដៃ​អ្នក​មួយ​អាច​នឹង​មាន​មនុស្ស​រាប់​ម៉ឺន​បាន​ឃើញ​ពី​ទេពកោសល្យ​អ្នក​ផ្ទាល់! ធ្វើ​យ៉ាង​ម៉េច​អាច​ចូល​រួម​បាន?

 

 

លក្ខខណ្ឌ​ គឺ​មិន​មាន​ច្រើន​នោះ​ទេ។ អ្នក​អាច​បង្កើត​ស្នាដៃ​ថ្មីៗ ដោយ​ខ្លួន​ឯង តាម​គំនិត​ Creative ផ្ទាល់​ខ្លួន។ ការ​រចនា​អាច​ជា គំនូរ​ដោយ​ដៃ ( Doodle Drawing) ឬ​ក៏​ Digital Painting ក៏​បាន។ តែ​អ្វី​ដែល​អ្នក​ត្រូវ​ជៀសវាង​នោះ​គឺ ការ​រចនា​រូបភាព ឬ​ក្រាហ្វិក​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​បង្អាប់​ជាតិ​សាសន៍​ខ្លួន ឬ​ជាតិ​សាសន៍​ដទៃ រូបភាព​ពាក់​ព័ន្ធ​នយោបាយ រូបភាព​អាសអាភាស ឬ​ក៏​ Art-work ទាំង​ឡាយ​ណា​ដែល​ចម្លង​ពី​អ្នក​ដទៃ។

 

ក្នុង​ករណី​ Art-work របស់​អ្នក​បាន​ជ្រើសរើស! អ្នក​នឹង​ទទួល​បាន​ Credit ដូច​ជា ៖

 

-បង្ហាញ​ឈ្មោះ និង​ ស្នាដៃ​​អ្នក​លើ​ទស្សនាវដ្ដី Sabay Magz ក្នុង​ទំព័រ Show off សិល្បៈ ដែល​បោះពុម្ព​ ចំនួន ៥ ០០០ ច្បាប់​ចែក​ចាយ​ពេញ​រាជធានី​ភ្នំពេញ -ទទួល​បាន​ឱកាស​ដល់​ក្រុមហ៊ុន​ផ្សេងៗ​បាន​ឃើញ​ពី​ស្នាដៃ​អ្នក

ចាប់​អារម្មណ៍​​ចង់​ចូល​រួម ប្រិយមិត្ត​អាច​ទាក់​ទង ឬ​ក៏​ផ្ញើ Art-work របស់​អ្នក​តាម​រយៈ​អាសយដ្ឋាន​អ៊ីម៉ែល luok.vannrong@cidc.com.kh ។ រាល់ Art-work ដែល​ផ្ញើ​ត្រូវ​តែ​ File Design Format។ ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​តាម​រយៈ​ទំព័រ​ហ្វេសបុក Sabay Magz

 

​​​
អត្ថបទពេញនិយម