តារា​ហុងកុង Lily Ho ​ចេញ​ពី TVB ព្រោះ​មិន​អាច​សម្រេច​ក្ដី​ស្រមៃ​

  • 2015-05-13 20:34:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាង​ Lily Ho ដែល​បានធ្វើ​ការ​​​ជាមួយ​ទូរទស្សន៍​ TVB ​របស់​ហុងកុង​អស់​រយៈ​ពេល​៧​ឆ្នាំ​មក​ហើយ​នោះ ពេល​នេះ​បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ដោយ​សារ​អាជីព​ជា​តារា​សម្ដែង​របស់​នាង​មិន​បាន​ដំណើរ​ការ​រលូន​សោះ​។

 

  អតីត​បេក្ខភាព​បវរកញ្ញា​ហុង​កុង​រូប​នេះ​បាន​រៀប​រាប់​ថា ការ​សម្ដែង​របស់​នាង​មិន​សូវ​ដំណើរ​ការ​បាន​ល្អ​ទេ ហើយ​មាន​ពេល​ខ្លះ​នាង​ត្រូវ​គេ​តម្រូវ​ឱ្យ​សម្ដែង​ជា​តួ​រង​ក្នុង​រឿង​ផង​ក៏​មាន​។ នាង​បាន​និយាយ​ទៀត​ថា​ នៅ​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​ជា​រៀងរាល់​ឆ្នាំ មិត្ត​រួម​អាជីព​របស់​នាង​ពីរ​បី​នាក់​តែង​ទទួល​បាន​រង្វាន់​នោះ ហើយ​ថ្លែង​អំណរគុណ​នៅ​លើ​ឆាក​។ នាង​តែង​តែ​ស្រមៃ​ថា​ថ្ងៃ​ណា​មួយ​ នាង​នឹង​ទទួល​បាន​ឱកាស​នោះ​ និង​អាច​បង្ហាញ​អារម្មណ៍​រំភើប​របស់​នាង​នៅ​លើ​ឆាក​បាន​។

 

  ទោះ​យ៉ាង​ណា កុងត្រា​របស់​នាង​នឹង​ទូរទស្សន៍ TVB បាន​បញ្ចប់​ត្រឹម​ដើម​ខែ​ឧសភា​នេះ​ ហើយ​អ្នក​គ្រប់គ្រង​​ជាន់​ខ្ពស់​របស់​ TVB ក៏​បាន​អះអាង​ថា​នាង​ Lily Ho ពិត​ជា​បាន​ចេញ​ពី​ទូរទស្សន៍​មួយ​នេះ​មែន​។ អ្នក​​គ្រប់​គ្រង​រូប​នេះ​ថែម​ទាំង​បាន​ជូន​ពរ​នាង​ឱ្យ​សំណាង​ល្អ​ចំពោះ​ការ​ចាក​ចេញ និង​ជ្រើស​រើស​ផ្លូវ​ថ្មី​របស់​នាង៕

 

ប្រែ​សម្រួល៖ ​សុគន្ធី ប្រភព​៖ asianpopnews