សំដីមួយម៉ាត់របស់ Sir Henry Royce ធ្វើឲ្យ Rolls-Royce រក្សាឈ្មោះល្បីសុសសាយ
- 2015-05-18 19:15:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំដីមួយម៉ាត់របស់ Sir Henry Royce ធ្វើឲ្យ Rolls-Royce រក្សាឈ្មោះល្បីសុសសាយ
ចន្លោះមិនឃើញ
ក្រោមការរចនាដោយយកចិត្តទុកដាក់និងយ៉ាងប៉ិនប្រសព្វនៃក្រុមអ្នកផលិតចំណានៗ Rolls-Royce បានក្លាយជារថយន្តដ៏លេចធ្លោនិងជាទីចាប់អារម្មណ៍ពីមនុស្សម្នាគ្រប់ទិសទី សម្រាប់ភាពប្រណិតលេចធ្លោដាច់គេ។ ការរចនាច្នៃប្រឌិតបង្កើតបានរថយន្ត Rolls-Royce គឺស្ថិតនៅក្រោមគោលគំនិតនិងទស្សនៈអភិវឌ្ឍយូរអង្វែងរបស់ស្ថាបនិករថយន្តនេះ។
លោក Sir Henry Royce ជាស្ថាបនិកក្រុមហ៊ុនរថយន្ត Rolls-Royce បានលើកទស្សនៈលើការអភិវឌ្ឍន៍រថយន្ត Rolls-Royce ថា "Take the best that exists and make it better” ដែលមានន័យថា "យករបស់ល្អបំផុតដែលមានមកធ្វើជាគំរូ ហើយធ្វើឲ្យបានល្អជាង បើមិនមានចូររចនាបង្កើតថ្មី"។
លោក Andi Carter-McCann អ្នកជំនាញលើផលិតផលនិងជាគ្រូបណ្ដុះបណ្ដាលអ្នកបើកបរក្រុមហ៊ុន Rolls-Royce Motor Car ឲ្យដឹងថា ទ្រឹស្ដីរបស់លោក Sir Henry Royce បានក្លាយជាអត្តសញ្ញាណរបស់ Rolls-Royce ដើម្បីយកមកអភិវឌ្ឍរថយន្ត Rolls-Royce ឲ្យមានភាពលេចធ្លោដាច់គេ។
លោកថា ការអនុវត្តតាមទ្រឹស្តីរបស់លោក Sir Henry Royce បានធ្វើឲ្យ Rolls-Royce មានភាពល្បីល្បាញក្លាយជារថយន្តដែលមានការទទួលស្គាល់ពីបុគ្គលដ៏អស្ចារ្យបំផុត សម្រាប់ភាពប្រណិតខុសប្លែកពីរថយន្តដទៃទៀត។
អត្ថបទ៖ ប៊ុណ្ណារ៉ា