ប្រធានក្លឹបសិល្បៈ ឌីភី ដឹកនាំតារាជើងចាស់មួយក្រុមទៅធ្វើបុណ្យនៅស្រុកកំណើត
- 2015-05-18 22:28:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្លឹបសិល្បៈ ឌីភី ដឹកនាំតារាជើងចាស់មួយក្រុមទៅធ្វើបុណ្យនៅស្រុកកំណើត
ចន្លោះមិនឃើញ
ប្រធានក្លឹបសិល្បៈឌីភី លោក កុយ ស៊ីឌឿន បានដឹកនាំសិល្បករជើងចាស់មួយក្រុម ដើម្បីទៅចូលរួមធ្វើបុណ្យឆ្លងសមិទ្ធផលនានារួមមានរបង ស្រះទឹក ជាដើម ស្ថិតក្នុងវត្ត គិរីបព្វតាសិលាគង្គា ជាស្រុកកំណើត កាលពីម្សិលមិញនេះ។
លោក កុយ ស៊ីឌឿន និងភរិយា
ទីប្រឹក្សាក្រសួងព័ត៌មានខាងលើបញ្ជាក់ថា លោកបានចាប់ផ្ដើមចូលរួមកសាងវត្តនេះប្រមាណ ២ ឆ្នាំ មកហើយ បន្ទាប់ពីមើលឃើញថា មានការខ្វះខាតខ្លាំង ក៏កើតសទ្ធាជ្រះថ្លាចង់ចូលរួមកសាងជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត។ ក្រៅពីចូលរួមកសាងសមិទ្ធផលតម្លៃប្រមាណជិត ១ ម៉ឺន ដុល្លារ លោកក៏បានរ៉ាប់រងលើកម្មវិធីសិល្បៈនានាផងដែរ ដោយនាំទាំងសមាជិកក្លឹបសិល្បៈ និង អ្នកសិល្បៈមួយចំនួនចូលរួមសម្ដែងឱ្យប្រជាពលរដ្ឋនៅទីនោះបានទស្សនា។ លោកអះអាងថា នៅតែបន្តកសាងវត្តនេះជារៀងរហូត៕
រូបថត៖ ផ្ដល់ឱ្យ