Charmaine មិន​​បន្ត​កុងត្រា​ជាមួយ​ទូរទស្សន៍ TVB​​

  • 2015-05-20 16:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ក្រោយ​ជោគជ័យ​ក្នុង​រឿង "Line Walker” កាល​ពី​ឆ្នាំ​ទៅ តារា​សម្ដែង​វ័យ​៣៩​ឆ្នាំ Charmaine Sheh បាន​ឈ្នះ​ពាន​តារា​​​​សម្ដែង​ស្រី​ឆ្នើម​​​ (Best Actress) ក្នុង​ទីក្រុង​ហុងកុង និង​ល្បី​ពេញ​អាស៊ីអាគ្នេយ៍។ ទោះបីជា​យ៉ាងណា នាង​គ្មាន​អារម្មណ៍ចង់​​នៅ​ជាមួយ​ទូរទស្សន៍ TVB ទៀត​ឡើយ ក្រោយ​​កុងត្រា​របស់​នាង​បាន​​​​បញ្ចប់​​​​ទៅ​ហើយ​នោះ។​

 

 

​ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​តារា​លេចធ្លោ នៅ​​បន្ត​កុងត្រា​ទៀត​នោះ ប្រធាន​ទូរទស្សន៍ TVB លោក Charles Chan បាន​អញ្ជើញ Charmaine ទៅ​ញ៉ាំ​​អាហារ​ពេល​ល្ងាច​ជា​ក្រុម។ ទោះ​ខំ​និយាយ​​យ៉ាងណា​ក្ដី តែនាងមិន​មែន​ជា​មនុស្ស ស្រួល​​បញ្ចុះ​បញ្ចូល​ឡើយ។  មើល​ទៅ​​ដឹង​ថា​ការ​ខិតខំ​របស់​ខ្លួន​មិន​បាន​ផ្លែផ្កា​ ​លោក Chan បាន​ងើប​ចេញ​ពី​តុ​អាហារ ទាំង​អារម្មណ៍​មិន​ពេញ​ចិត្ត។

 

ចំពោះ​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​តារាមាន​ប្រភព​មក​ពី​ទីក្រុង Zhongshan និងអតីត​និស្សិត​វិទ្យាស្ថានគ្រប់គ្រង​​​​សណ្ឋាគារ​អន្តរជាតិស្វីស (International Hotel Management Institute Switzerland) ​​​ដដែល​នេះ មិន​ចង់​នៅ​ទូរទស្សន៍ TVB ​​​ ​​ប្រភព​មិន​បាន​បញ្ជាក់​​ឲ្យ​ដឹង​​​ឡើយ។

 

តារា​សម្ដែង​ក្នុង​រឿង "Triumph in the Skies” រូប​នេះ បាន​ចុះ​កុងត្រា​ជាមួយ TVB តាំង​ពី​ឆ្នាំ​ ១៩៩៧ មក​ម្ល៉េះ ហើយ​មក​ទល់​ពេល​​នេះមាន​រយៈ​ពេល១៨​ឆ្នាំ​ហើយ ខណៈ​កុងត្រា​របស់​នាង​​ជាមួយ​ក្រុមហ៊ុន​ក៏​បាន​បញ្ចប់​ដែរ​៕

 

 

 

ក្រឡេក​មើល​សម្រស់​តារា​ល្បី​ៗ TVB

តារា​ហុងកុង Lily Ho ​ចេញ​ពី TVB ព្រោះ​មិន​អាច​សម្រេច​ក្ដី​ស្រមៃ​

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestars

អត្ថបទថ្មី