ខួប​១​ឆ្នាំ​​ Age of Naga ទទួល​កាដូ​រាល់​ថ្ងៃ​

  • 2015-05-20 21:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​ Age Of Nagaបាន​ធ្វើ​ការ Updateនូវ Version ថ្មី​មួយ​ដើម្បី​អបអរសាទរ ព្រម​ទាំង​អរគុណ​ដល់​អ្នក​កម្សាន្ត​ដែល​បាន​គាំ​ទ្រ​ Age Of Naga អស់​រយៈ​ពេល​១ឆ្នាំ​កន្លង​មក​នេះ។ ការ​តម្លើង Versionថ្មី​នេះ​ក៏​បាន​​នាំ​មក​​ព្រឹតិ្ត​ការណ៍​​ថ្មីៗ២​គឺ​ ព្រឹត្តិការណ៍​កាដូ​សំណាង​, ព្រឹត្តិ​ការណ៍​កម្ចាត់​បិសាច Almighty BOSS និង​ការ​កែ​ប្រែ Daily Activity ​មួយ​ចំ​នួន​។

 

 

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​កាដូ​សំណាង​ អ្នក​កម្សាន្ត​នឹង​ទទួល​បាន​នូវ​ Anniversary Package ជា​រៀង​រាល់​​ថ្ងៃ​ពី​ទី​ក្រុង​ Pan Tian ដោយ​នៅ​ក្នុង​នោះ​មាន​ Gold ចំនួន​៥, Spirit Key, Elite Fragment, Engrave Stone និង Anniversary Coins ដែល​ប្រិយមិត្ត​អាច​សន្សំ​ ​​ដើម្បី​ទុក​ប្ដូរ​យក​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ៗ​ជា​ច្រើន។

 

ចំ​ពោះ​ព្រឹត្តិ​ការណ៍​កម្ចាត់​បិសាច​​ Almighty BOSSវិញ​ អ្នក​កម្សាន្ត​នឹង​ជួប​ប្រ​យុទ្ធ​ជា​មួយ​ Almighty BOSSដែល​ចេញ​មក​ពី​គ្រប់ Lineទាំង​អស់​នៃ​ទី​ក្រុង​ Pan Tianដើម្បី​ទទួល​បាន​ហិប​ដែល​ផ្ទុក​ទៅ​ដោយ​វត្ថុ​មាន​តម្លៃ​ជា​ច្រើន​។​ ដើម្បី​បើក​​ហិប​ទាំង​នោះ​បាន​អ្នក​ត្រូវ​មាន​កូន​សោរ​២​ប្រភេទ​គឺ​កូន​សោរ​ធម្មតា​ ដែល​ទទួល​បាន​ពី​ការ​សម្លាប់ ​BOSS និង​កូន​សោរ​ពិ​សេស​ ដែល​អាច​រក​ទិញ​បាន​នៅ​ក្នុង​Store។​ ប្រ​សិន​បើ​អ្នក​មាន​កូន​សោរ​ពិសេស​ អ្នក​នឹង​ទទួល​បាន​វត្ថុ​កាន់​តែ​មាន​តម្លៃ។​

 

សប្បាយ​ៗហើយ​ទទួល​បាន​រង្វាន់​ជា​រៀង​រាល់​ថៃ្ង​បែប​នេះ ​កុំ​បង្អង់​យូរ​ឆាប់​ចូល​រួម​លេង​កម្សាន្ត​ទាំង​អស់​គ្នា​ណា៎!

 

អត្ថបទ សុខនិរន្តរ៍

អត្ថបទពេញនិយម
អត្ថបទថ្មី