តោះ! រៀន​បង្កើត Shortcut ​បិទបើក​កុំព្យូទ័រ​កាន់​តែ​លឿន

  • 2015-05-21 17:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​វិធី​ជា​ច្រើន​ក្នុងការ​បិទ​បើក​កុំព្យូទ័រ ក្នុង​នោះ​មាន​វិធី​ចំនួន​ពីរ​ដែល​ពេញ​និយម​ប្រើ​បំផុត​គឺការ​បិទ, Restart , Hibernate , Sleep , Lock ​ដោយ​ប្រើ Keyboard (Alt + F4) និង​​ប្រើ Mouse ដើម្បី​បញ្ជា​​បិទ​លើ​ iCon Start។ ក្រៅ​ពី​វិធី​ទាំង​ពីរ​នោះ មាន​វិធី​សាស្ត្រ​ដូច​ខាង​ក្រោម​ក្នុង​ការ​បិទ ឬ  Restart , Hibernate , Sleep , Lock ​កុំព្យូទ័រ​ដោយ​ការ​​ប្រើប្រាស់ Shortcut។

 

តោះ​! កុំឲ្យ​ខាត​ពេលយូរ​សាក​ល្ប​ងទាំង​អស់​គ្នា

 

១. Right-Click នៅ​លើ​អេក្រង់

 

 

២. ជ្រើស​រើស​យក​ពាក្យ New ហើយ​​ចុច​ទៅ​លើ​ពាក្យ Shortcut

 

 

៤. ក្រោយ​ពេល​ចុច​ទៅ​លើ​ពាក្យ Shortcut ហើយ នឹង​មាន​ផ្ទាំង​មួយ​លោត​ឡើង

 

 

 

៥. នៅ​ក្នុង​ផ្ទាំង​នោះ សូម Copy កូដ​ Shortcut ណាមួយ​ខាង​ក្រោមបញ្ចូល​ទៅ​ក្នុង​ប្រឡោះ ដែលប្រិយមិត្ត​ចង់​បាន​

a . Shutdown សម្រាប់​បិទ​កុំព្យូទ័រ​ភ្លាម​ៗ

 

Shutdown -s -t 00

 

 

b . Restart សម្រាប់​បិទ​ហើយ​បើក​កុំព្យូទ័រ​ដោយ​ស្វ័យ​ប្រវត្តិ

 

Restart -r -t 00

 

 

c . Lock Workstation សម្រាប់​ចាក់​សោ​អេក្រង់​កុំព្យូទ័រ ​

 

Rundll32.exe User32.dll,LockWorkStation

 

 

d . Hibernate Computer សម្រាប់​បិទ​កុំព្យូទ័រ​ទាំង​​កុំព្យូទ័រ​កំពុង​ដំណើរការ​ដោយ​មិន​បាត់​បង់​កម្មវិធី​កំពុង​ដំណើរ​ការ​នោះ​ឡើយ ​

rundll32.exe PowrProf.dll,SetSuspendState

 

 

e . Sleep Computer សម្រាប់​ឲ្យ​កុំព្យូទ័រ​សម្រាក​ មួយ​ភ្លេត​ដែល​ប្រិយមិត្ត​នឹង​ប្រើ​វិញ​ក្នុង​ពេលមួយ​ខ្លី

 

rundll32.exe powrprof.dll,SetSuspendState 0,1,0

 

 

បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ Next

 

៦. ក្រោយ​មក​ទៀត ត្រូវ​​ដាក់​ឈ្មោះ​ឲ្យ Shortcut នោះ​តាម​មុខ​ងារ​ថា Shutdown , Restart , Hibernate , Sleep , Lock ហើយ​ចុច​លើ​ពាក្យ Finish

 

ឧទាហរណ៍ ៖ Shutdown Computer

 

 

៧. បន្ទាប់មក​ប្រិយមិត្ត​នឹង​ទទួល​បាន Shortcut មួយ​សម្រាប់ បិទ ឬ  Restart , Hibernate , Sleep , Lock កុំព្យូទ័រ

 

៨ . ដើម្បី​ឲ្យ​កាន់​តែ​មាន​សោភណភាព​ជាង​ហ្នឹង​ ប្រិយមិត្ត​អាច​បញ្ចូល​រូប​ភាព​តំណាង​លើ Shortcut បាន​តាម​វិធី​ខាង​ក្រោម៖ (មើល​រូប)

a.  Right Click លើ Shortcut ជ្រើស​យក​ពាក្យ Properties

 

 

b. យក​ Change iCon រួច​ចុច Ok

 

 

c. ចេញ​ផ្ទាំង​រូប iCon ជាច្រើន

 

 

d. ជ្រើស​រើស iCon មួយ​ដែល​ពេញ​ចិត្ត

 

 

e. ត្រង់​ចំនុច​នេះយក OK

 

 

f. ប្រិយមិត្ត​នឹង​ទទូល​បាន​រូប Shortcut ដូច​ខាង​ក្រោម

 

 

g. បើប្រិយមិត្ត​ទាញ​យក Shortcut នេះ​មក​ដាក់​លើ Taskbar ប្រិយមិត្ត​គ្រាន់​តែ ចុច ១ Click នឹង​ដំណើរការ​​ភ្លាមៗ

 

 

បញ្ជាក់៖ ​អាច​ប្រើ​បាន​គ្រប់​ Windows ដូច​ជា Windows Xp , Window Vista , Windows 7 និង Windows 8 , 8.1 ជា​ដើម។

 

ដោយ​៖ ដារ៉ាឆានី