សែល​កាត ​គាំទ្រ​គំនិត​ផ្ដួច​ផ្ដើម​​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​ប្រើក្ដារ​ចុច​ឆ្លាត​វៃ​ខ្មែរ ​​

  • 2015-05-21 21:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សែល​កាត​ មាន​ឈ្មោះ​ស្ថិត​ក្នុង​បញ្ជី​អ្នក​ឧបត្ថម្ភ​សម្រាប់​កម្មវិធី​ក្ដារ​ចុច​ឆ្លាត​វៃ​ខ្មែរ​របស់​ Alien Dev’s។ ការ​ឧបត្ថម្ភ​នេះ​ជា​ការ​ផ្ដល់​កិច្ច​គាំទ្រ​ក្នុង​ការ​លើក​បង្ហាញ​ស្មារតី​ចូលរួម​សម្រាប់​មូល​និធិ​ និង​សេវាកម្ម​ដើម្បី​ធានា​និរន្តរភាព​នៃ​គម្រោង។ ​  ថ្មីៗ​នេះ​កម្មវិធី​ក្ដារ​ចុច​ឆ្លាត​វៃ​ខ្មែរ​មាន​ដាក់​ជូន​ឲ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​នៅ​លើ ​Google Play Store ​សម្រាប់​ Android និង​នៅ​លើ​ App Store សម្រាប់ iOS។​ ដើម្បី​គាំទ្រ​កម្មវិធី​ក្ដារ​ចុច​នេះ​ លោក​អ្នក​អាច​ចូល​រួម​បរិច្ចាគ​វិភាគ​ទាន​បាន​តាមរយៈ​គេហទំព័រ​ www.khmersmartkeyboard.com​ដែល ជា គេហទំព័រ​សម្រាប់​ទទួល​ការ​ឧបត្ថម្ភ​នានា​ចាប់ពី​ 1​ដុល្លារ​ទៅ ​ហើយ​ក៏​លើក​ទឹក​ចិត្ត​ដល់​សប្បុរស​ជន​វិញ​ជា​មួយ​រង្វាន់​ពិសេស​ពី​អ្នក​ឧបត្ថម្ភ ឬ​លក្ខណៈ​ពិសេស​បន្ថែម​លើ​កម្មវិធី​ក្ដារចុច​នេះ។​   សែល​កាត​ឧបត្ថម្ភ​លើ​ការ​ផ្ញើសារ​ជា​អក្សរ​ទៅកាន់​អតិថិជន​សែល​កាត​គ្រប់​រូប​ដើម្បី​អំពាវ​នាវ​ឲ្យ​ចូល​រួម​ឧបត្ថម្ភ​ដល់​គម្រោង​នេះ​តាម​រយៈ​ការ​ផ្ញើសារ​ឆ្លើយ​ជា​អក្សរ។ ​រាល់​ការ​ឆ្លើយ​តប​សារ​ជា​អក្សរ​ នឹង​អាច​ឲ្យ​អតិថិជន​ធ្វើ​ការ​ឧបត្ថម្ភ​ថវិកា​ចំនួន50សេន​ពី​សមតុល្យ​គណនី​របស់ខ្លួន។​ ជា​ការ​ផ្ដល់​ជូន​មក​វិញ​សម្រាប់​វិភាគ​ទាន​ពីសន្ដាន​ចិត្ត​អតិថិជន​គ្រប់​រូប​ អ្នក​បរិច្ចាគ​ទាំង​អស់​នឹង​ទទួល​បាន​ពិន្ទុ​សន្សំ​ដែល​អាច​​ឲ្យ​ពួក​គាត់​អាច​ប្ដូរ​យក​រង្វាន់​ពី​ CELLCARD REWARDS ផង​ដែរ។​

 

 

លោក ​នីក វ៉ានវីន ​នាយក​ផ្នែក​ទីផ្សារ​ក្រុម​ហ៊ុន​សែល​កាត​ ថ្លែង​ថា​ “សែល​កាត ប្ដេជ្ញា​ក្នុងកិច្ចគាំទ្រសហគមន៍បច្ចេកវិទ្យាក្នុងស្រុក។ យើង​មើល​ឃើញ​សក្ដានុពល​ដ៏​ធំ​ធេង​នៃ​គម្រោង​នេះ និង​អ្នក​ជំនាញ​បច្ចេកវិទ្យា​ក្នុង​គម្រោង​នេះ​ផង​ដែរ​ដែល​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​លើក​ស្ទួយ​កម្ពុជា​ឲ្យ​លេច​មុខ​មាត់​ឡើង  ព្រមទាំង​សន្ទុះ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​និង​ឯករាជ្យ​​ទៅ​លើ​ឧបករណ៍​អេឡិច​កត្រូនិច​ដូច​ជាទូរស័ព្ទ​ចល័ត​ជាដើម។​ គំនិត​ផ្ដួច​ផ្ដើម​ដូច​គ្នា​នេះ​ដែរ​ នឹង​ធ្វើ​ឲ្យ​ការ​ទទួល​បាន​ចំណេះ​ដឹង​បច្ចេកវិទ្យា​កាន់​តែ​ងាយ​ស្រួល​ និង​បន្ត​ទៅ​មុខ​ទៀតឥត​ដាច់។​ ក្នុង​នាម​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​ចល័ត​ឈាន​មុខ​គេ​មួយ​ យើង​មើល​ឃើញ​ថា​នេះ​ជា​បេសកកម្ម​​មួយ​ដែល​មិន​សំ​ដៅ​តែ​ការ​ធ្វើ​ឲ្យ​វិស័យ​នេះ​រីក​ចម្រើន​នោះ​ទេ ប៉ុន្តែ​ក៏​ផ្ដល់​ជូន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ទៀត​អាច​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ដែល​នឹង​ជួយ​កាន់​រីក​ចម្រើន​ថែម​ទៀត។”​   កម្មវិធី​នេះ​ក៏​ត្រូវ​បាន​គាំទ្រ​ពី​សាខា​រោងភាពយន្ត ​Major Cineplex ​ដែល​ជា​ដៃ​គូ​របស់​ក្រុម​ហ៊ុន​ សែលកាត​ ផង​ដែរ។​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ ឬ​ការ​ចូល​រួម​ឧបត្ថម្ភ​ផ្សេងៗ​ សូមចូល​ទៅ​កាន់​គេហទំព័រ​ www.Khmersmartkeyboard.com។   ​អត្ថបទ៖ ​ពាណិជ្ជកម្ម

អត្ថបទថ្មី