ពាន​រង្វាន់​ឌូអាត្លុង អន្តរជាតិ​បញ្ចប់​ម្សិលមិញ​នៅ​កោះពេជ្រ

  • 2015-05-25 16:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​​ប្រកួត​កីឡា​ឌូអាត្លុង​អន្តរជាតិ (រត់+ជិះ​កង់+រត់) បាន​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ ទី ២៤ ខែ ឧសភា ឆ្នាំ ២០១៥ ម្សិលមិញ ក្នុង​ទឹក​ដី​កោះពេជ្រ ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ​​ជាង ៨០០ ​នាក់ មក​ពី ១៣ ក្លិប​ផ្សេងៗគ្នា។

 

លោក ឧកញ៉ា គង់ រិទ្ធីជព្វ ប្រធាន​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា បាន​លើក​ឡើង​ថា​ព្រឹត្តិការណ៍​នេះ​មាន​វិញ្ញាសា អាយុ​ក្រោម ១៨ ឆ្នាំ បុរស-នារី និង អាយុ ៤១ ឆ្នាំ​ឡើង​សម្រាប់​បុរស ប្រកួត​រត់​ចម្ងាយ ២ គីឡូម៉ែត្រ​កន្លះ+ជិះ​កង់​ចម្ងាយ ២១ គីឡូម៉ែត្រ+ រត់​ចម្ងាយ២ គីឡូម៉ែត្រ​កន្លះ និង វិញ្ញាសា​អាយុ​ក្រោម ១៨ ដល់ ៤០ គីឡូម៉ែត្រ ប្រកួត​រត់​ចម្ងាយ ៥ គីឡូម៉ែត្រ+ជិះ​កង់​ចម្ងាយ ២១ គីឡូម៉ែត្រ+ រត់​ចម្ងាយ ២ គីឡូម៉ែត្រ​កន្លះ។ ក្រៅ​ពី​នោះ​ក៏​មាន​វិញ្ញាសា​រត់​ប្រណាំង​កិត្តិយស ​ចម្ងាយ ៣ គីឡូម៉ែត្រ មិន​កំណត់​អាយុ​ផង​ដែរ។

  សម្រាប់​ឯកឧត្តម ខៀវ កញារិទ្ធ ប្រធាន​​កិត្តិយស​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា ថា​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​គឺ​ជា​កម្ដៅ​សាច់ដុំ​ត្រៀម​ខ្លួន​​បញ្ជូន​កីឡា​ករ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០១៥ ឆាប់ៗនេះ​នៅ​ប្រទេស​សិង្ហបុរី។

 

ខាង​ក្រោម​ជា​ទិដ្ឋភាព​ប្រកួត​ម្សិលមិញ៖

 

 

អត្ថបទ៖ ម៉ឺន រស្មី