ស្ថាប័ន​សហគ្រាស​សង្គម​កម្ពុជា​ បំផុស​ស្មារតី​សហគ្រិន​ភាព​សង្គម​តាម​រយៈ​សិក្ខាសាលា​

  • 2015-05-25 21:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគ្រាស​សង្គម​កម្ពុជា​ រួម​សហការ​ជា​មួយ​ សហគ្រិនភាព​ Hub របស់​សាកលវិទ្យាល័យ​ ហ្សាម៉ាន់ (EHUB) នាំ​មក​នូវ​វគ្គ​សិក្ខា​សាលា​អំពី​សហគ្រិន​ភាព​សង្គម​ ហៅថា​ “Start, Pivot, Start Again”​ ​​ក្រោម​ភាព​ជា​ដៃ​គូ​ជា​មួយ ​សែលកាត។ ព្រឹត្តិការណ៍​នេះ​មាន​បំណង​បង្ហាញ​ពី​សហគ្រិនភាព​សង្គម​ និង​លើក​ស្មារតី​គម្រោង​ការ​សង្គម​ តាម​រយៈ​ការ​ពិភាក្សា​បំផុស​គំនិត​ពី​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ និង​ក្នុង​តំបន់អាស៊ាន។ ​

វាគ្មិន​រួម​មាន​ លោក​ Ganesh Murrurti​ ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​សហគ្រាស​ឧស្សាហកម្ម ​សូអារ៉ា(Soara) ​លោក​ សុខ ​សុភមង្គល ​ស្ថាបនិក ​Codingate  លោក​ អ៊ឹម សុផៃ មកពី Digital Divide Data  និង ​លោក ហាវ ​គង់ងី ​ស្ថាប​និក​ ផ្ទះ​ក្នុង​ក្ដី​សុបិន​ខ្ញុំ។​ ព្រឹត្តិការណ៍​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ចូល​រួម​ស្ដាប់​ពី​ដំណើរ​ការ​បង្កើត​សហគ្រាស​របស់​ខ្លួន​ និង​សិក្សា​ពីរ​បៀប​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់។​

 

 

 

សហគ្រាស​សង្គម​កម្ពុជា​ ថ្មីៗ​នេះ​ក៏​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​ដៃ​គូ​ជា​មួយ​ក្រុម​ហ៊ុន​ សែល​កាត​ ដើម្បី​ធ្វើ​យុទ្ធនាការ​បោះ​ជំរំ​សហគ្រិន​ភាព​សង្គម​នៅ​បណ្ដា​ខេត្ត​ក្រុង​គោល​ដៅ​ក្នុង​កម្ពុជា។​ ព័ត៌មាន​ថ្មីៗ​ពីការ​បោះ​ជំរំ​នេះ​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ខែ​ក្រោយ។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​ socialenterprisecambodia.org ។​

ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​កិច្ចការ​និង​ទំនួល​ខុល​ត្រូវ​សង្គម​របស់​សែល​កាត​ រួម​ទាំង​ដៃ​គូ​សហការ​ សូម​ចូល​ទៅ​កាន់ www.cellcard.com.kh/press-release

អត្ថបទ៖ ពាណិជ្ជ​កម្ម

អត្ថបទពេញនិយម
អត្ថបទថ្មី