ចូល​រួម​វាយ​ Zombie សង្គ្រោះ​​ផែនដី

  • 2015-05-30 15:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង ​Final Defense Mode​ របស់​ Firestorm 2 អ្នក​កម្សាន្ត​នឹង​ទទួល​បាន​បទ​ពិសោធន៍​ពី​ផែនទី​ដ៏​ថ្មី​សន្លាង​មួយ​គឺ Spaced Out។ ប្រិយមិត្ត​អាច​ចូល​រួម​លេង​នៅ​ក្នុង​ផែនទី​នេះ​​ក្នុង ​Version ថ្មី ដែល​នឹង​ធ្វើ​ការ ​Update នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​។

 

 

អ្នក​កម្សាន្ត​ទាំង​អស់​គ្នា​នឹង​ត្រូវ​ធ្វើ​ការ​ការពារ​ និង​ប្រយុទ្ធ​គ្រប់​ឧបសគ្គ​ដើម្បី​ទប់​ស្កាត់​ជាមួយ​នឹង​ពពួក​សត្វ ​ទាហាន​ បិសាច​ និងZombiesដ៏​អាក្រក់​ដែល​បញ្ជូន​មក​ពី​ភព​ផ្សេង ដែល​ប៉ុនប៉ង​ចូល​មក​សម្លាប់​មនុស្ស​ហើយ​ដណ្ដើម​យក​ និង​គ្រប់​គ្រង​ភព​ផែនដី។ ពិសេស​ជាង​នេះ​អ្នក​កម្សាន្ត​នឹង​ជួប​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​បំផុត​ជាមួយ​ Queen Carlyដែល​ជិះ​ក្នុង​មនុស្ស​យន្ត​ក្នុង​ចម្បាំង​នេះ ហើយ​អ្នក​កម្សាន្ត​ក៏​អាច​បន្ត​ការ​បាញ់​ដើម្បី​សន្សំ​ពិន្ទុ (Point)​ សម្រាប់​ប្តូរ​យក​មនុស្ស​យន្ត​នោះ​សម្រាប់​បង្កើន​កម្លាំង​ដ៏​មាន​អនុភាព​ក្នុង​ការ​ប្រយុទ្ធ​។

 

បន្ថែម​ពី​លើ​នេះ​​អ្នក​ទាំង​អស់​គ្នា​នឹង​អាច​លេង​កម្សាន្ត​នូវ​កម្រិត​ដែល​ពិបាក​បំផុត​ (Nightmare) នៅ​ក្នុង​ផែនទី​ទីក្រុង​ខ្មោច​ (Ghost Town) ដ៏​គួរ​អោយ​រន្ធត់​ព្រឺ​ព្រួច​ពី ​Biochemical Crisis Mode រួម​ជាមួយ​គ្នា​នេះ​អ្នក​កម្សាន្ត​នឹង​អាច​ទទួល​បាន​សព្វាវុធ​ថ្មីៗ ងាយ​ស្រួល​ក្នុង​ការ​ប្រយុទ្ធ​បង្ក្រាប​ពពួក​បិសាច​ទាំង​នោះ ដើម្បី​ការពារ​ដែន​ដី​បន្ទាប់​ពី​ការ Updateនេះ​ផង​ដែរ។

 

អត្ថ​បទ​៖ សុខ​និរន្តរ៍

អត្ថបទពេញនិយម
អត្ថបទថ្មី