​​ក្បួន​ខ្នាត​ញ៉ាំ​អាហារ​របស់​ក្រុម​ SECRET​ ដើម្បី​បាន​រាង​ស្អាត

  • 2015-05-26 23:39:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​ជា​ចំណែក​មួយ​ជួយ​រក្សា​ឲ្យ​រាង​ស្វែល​ស្អាត​របស់​តារា​ Kpop ​បន្ថែម​ពី​លើ​ការ​ហាត់​ប្រាណ។​ ការ​ញ៉ាំ​អាហារ​​មិន​ត្រឹមត្រូវ​ធ្វើ​ឲ្យ​ធាត់​ជាង​មុន ​ឬ​ស្គមស្គាំង​គ្មាន​កម្លាំង ​ហេតុ​ដូច​នេះ​ទើប​ផលិតកម្ម​កូរ៉េ​នានា​តែង​មាន​អ្នក​ជំនាញ​ចាំ​ជួយ​ណែនាំ​អាហារ​ឲ្យ​តារា​របស់​ពួកគេ​ញ៉ាំ​ដើម្បី​រក្សា​រាង​ឲ្យ​ស្អាត។​ ​ឥលូវ​​នេះ​យើង​ងាក​មើល​មើល​ការ​ញ៉ាំ​អាហារ​ប្រចាំ​សប្ដាហ៍​របស់​ក្រុម​ចម្រៀង​ SECRET ​ទាំង​អស់​ថា ពួកគេ​ញ៉ាំ​អ្វី​ ញ៉ាំ​កម្រិត​ណា​ដើម្បី​បាន​រាង​ស្អាត​ដូច​សព្វថ្ងៃ។

 
 

​​​​​​​​ថ្ងៃ​ចន្ទ

ព្រឹក៖ ​នំប៉័ង​មួយ​ចំណិត ​​ផ្លែ​ប៉ោម​មួយ​ ​ដំឡូង​ជ្វា​មួយ​ដុំ ថ្ងៃ​ត្រង់៖ សាឡាត់​លាយ​ជាមួយ​សាច់​មាន់ ល្ងាច៖ ​ប៉េងប៉ោះ​តូច​ ៨​ ផ្លែ ​និង​ត្រសក់​មួយ​ផ្លែ

 

អង្គារ

​​​​​​ព្រឹក៖ ​​​នំ​បុ័ង​មួយ​ចំណិត ​​និង​ទឹកដោះ​គោ​ដែល​មាន​ជាតិ​កូឡេស្តេរ៉ូល​ទាប​មួយ​កែវ ថ្ងៃ​ត្រង់៖ ​​ដំឡូង​ជ្វា​មួយ​ដុំ ល្ងាច៖ ​​ស្ត្រ័របឺរី​ ៨ ​ផ្លែ ​​និង​ប៉េងប៉ោះ​តូច​ ៥​ផ្លែ

 

​ពុធ

​​ព្រឹក៖ ​​​នំ​បុ័ង​មួយ​ចំណិត ​​និង​ទឹកដោះ​គោ​ដែល​មាន​ជាតិ​កូឡេស្តេរ៉ូល​ទាប​មួយ​កែវ ថ្ងៃ​ត្រង់៖ ដំឡូង​ជ្វា​មួយ​ដុំ​​ និង​ប៉េងប៉ោះ​តូច​ ៥​ផ្លែ ល្ងាច៖​ ស្ត្រ័របឺរី​​ ៥ ​ផ្លែ ​និង​ត្រសក់​មួយ​ផ្លែ

 

ព្រហស្បតិ៍

​ព្រឹក៖ ​នំ​បុ័ង​មួយ​ចំណិត ​​និង​ទឹកដោះ​គោ​ដែល​មាន​ជាតិ​កូឡេស្តេរ៉ូល​ទាប​មួយ​កែវ ថ្ងៃ​ត្រង់៖ ​សាច់​មាន់ ​និង​ស្ត្រ័របឺរី​​​ ៨​ផ្លែ ល្ងាច៖ ​ប៉េងប៉ោះ​តូច​ ៥ ​ផ្លែ ​និង​ត្រសក់​មួយ​ផ្លែ

 

សុក្រ

ព្រឹក៖ ​នំប៉័ង​មួយ​ចំណិត ​និង​ផ្លែ​ប៉ោម​ ១ ថ្ងៃ​ត្រង់៖ ​ស៊ុត​ ៣ ​គ្រាប់ ​​ត្រសក់​មួយ​ផ្លែ ​និង​ប៉េងប៉ោះ​តូច​ ៥ ផ្លែ ល្ងាច៖ ​ស្ត្រ័របឺរី​ ១០ ​ផ្លែ ​និង​ត្រសក់​មួយ​ផ្លែ

 

សៅរ៍

​​ព្រឹក៖​ នំ​បុ័ង​មួយ​ចំណិត ​​និង​ទឹកដោះ​គោ​ដែល​មាន​ជាតិ​កូឡេស្តេរ៉ូល​ទាប​មួយ​កែវ​​ ថ្ងៃ​ត្រង់៖ ​​​​ដំឡូង​ជ្វា​មួយ​ផ្លែ ល្ងាច៖ ​ត្រសក់​មួយ​ផ្លែ ​និង​ប៉េងប៉ោះ​តូច​ ៣ ​ផ្លែ

 

​សម្រាប់​មិត្ត​នារី​ដែល​ស្រឡាញ់​រាង​ ​សាកល្បង​យក​វិធី​នេះ​ទៅ​ប្រើ​មើល៍​មាន​ប្រសិទ្ធភាព​ដូច​ពួកគេ​ឬ​យ៉ាង​ណា៕

 

អាន៖ ​Fan ​ផ្កាប់​មុខ​ម្នាក់​ឡើង​បង្គោល​ស្តាត​កម្ពស់​៦ម៉ែត្រ​ដើម្បី​​​​មើល​ការ​ប្រគំតន្ត្រី

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​​​parkseulraxoxo