"យក្ស​អរ" ​ហ្គេម​ខ្មែរ​ថ្មី​១ទៀត​​ដាក់​លើ​​ Play ​Store ​ដើម​​ខែក្រោយ

  • 2015-05-29 20:44:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"យក្ស​អរ"​ (Yak Aww) ​ជា​​ហ្គេម​​ជា​ស្នាដៃ​ក្រុម​កូន​ខ្មែរ Sabay Osja ​ដែល​​គ្រោង​នឹង​មានលើ Play Store ដើម​​ខែក្រោយ​នេះ។

 

​លោក អៀ អ៊ុយ ប្រធាន​ក្រុម​ផលិត​ហ្គេម​នៃ Sabay Osja ​​លើក​ឡើង​​ថា "យក្ស​អរ​" គ្រោង​ដាក់​ឲ្យ​ប្រិយមិត្ត​ទាញ​ពី Play Store ចាប់​ពី​ថ្ងៃ​ទី ២ ​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ។ ​ហ្គេម​នេះ​ដាក់​ឲ្យ​លេង​លើ​ Play Store ជា​ការ​សាក​ល្បង​ និង ដើម្បី​ឲ្យ​ប្រិយមិត្ត​បាន​ស្គាល់​ហ្គេម​មួយ​នេះ​កាន់​ច្រើន។ ជាង​នេះ​ទៅ​ទៀត​ បើ​សកម្មភាព​​ពេល​លេង​មាន​បញ្ហា​ផ្សេង​ៗ​ក្រុម​លោក​នឹង​ធ្វើ​ដំណោះ​ស្រាយ​ ដើម្បី​ឲ្យ​ការ​លេង​រលូន​ខណៈ​មាន​ការ Feedback ពី​អ្នក​លេង។

 

តម្រូវ​ការ​សម្រាប់​ Smartphone ឬ​Tablet ដែល​​ហ្គេម​ថ្មី​នេះ​អាច​ដំណើរការ​បាន​គឺ​ចាប់​ពី​ Versions Android 2.3 ឡើង​ និង ​សមត្ថភាព​ទូរសព្ទ​មិន​ខ្ពស់​ពេក​ក៏​អាច​លេង​ហ្គេម​នេះ​បាន​ដែរ។សម្រាប់ ​AppStore វិញ​ ​ជា​​ជំហ៊ាន​បន្ទាប់​  បើ​សិន​ជា​​​ (បរិមាណ​ទាញ​យក​)​ ​ពី Play Store ​​​ជោគជ័យ។

 

 

លោក​បន្ត​ថា "យក្ស​អរ​" គឺ​ លេង​បែប​ស៊ី​ពណ៌​ដោយ​កាត់ ៣​ ពណ៌​ជាប់​គ្នា​នឹង​បាន​ពិន្ទុ និង​មាន​ការ​កាត់​ស៊ី​ច្រើន​បែប​ធ្វើ​ឲ្យ​ប្រិយមិត្ត​នឹក​ស្មាន​មិន​ដល់​ដើម្បី​បាន​ពិន្ទុ​ច្រើន​ជាង​កាត់ ៣ ពណ៌។ ការ​លេង​ត្រូវ​សន្សំ​ពិន្ទុ​​កាត់​ស៊ី​ឲ្យ​បាន​ច្រើន​ក្នុង​រយៈ​ពេល​កំណត់ ៦០ វិនាទី​ក្នុង​ ១ វគ្គ និង​វគ្គបន្ទាប់​ជា​ច្រើនប្លែកៗ​ដែលពិបាក​លេង​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ។ ​ក្នុង​ជំហាន​ទី ១ នេះ​ប្រិយមិត្ត​​អាច​ធ្វើ​ការ​ប្រកួត​ប្រជែង​នឹង​មិត្តភ័ក្ដិ​ Facebook បាន។ ​ក្នុង​ ១ សប្ដាហ៍​ចម្រាញ់​យក​អ្នក​ឈ្នះ​ ៣ នាក់​ ហើយ​ម្នាក់ៗ​អាច​ទទួល​បាន​រង្វាន់​ផ្សេង​ៗ​ដែល​ហ្គេម​ផ្ដល់​ឲ្យ។  ចំណែក​​ជំហាន​ទី ២ កាន់​តែ​ពិសេស​​កំពុង​រៀប​ចំ​ក្នុង​ជ័យជំនះ​ប្រិយមិត្ត​ ដោយមាន​ការ​ផ្ដល់​រង្វាន់​បន្ថែម​ខាង​ក្រៅ​ផង​ដែរ។

 

លោក​ សង្ឃឹម​ថា​ "យក្ស​អរ​" នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ដូច Asva The Monkey ដែរ​ហើយ​សូម​ឲ្យ​ប្រិយមិត្ត​ក្នុង​នឹង​ក្រៅ​ប្រទេស​នៅ​តែ​បន្ត​ការ​គាំ​ទ្រ​ ក្រុម​លោក។ Asva The Monkey ក៏​ជា​ស្នាដៃ​ក្រុម Sabay Osja លេចធ្លោ​លើ​ឆាក​អន្តរជាតិ​ហើយ​ក៏​មាន​អ្នក​​ទាញ​យក​ជាង ១៤ ម៉ឺន​ដង​ពី​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក​ទាំង​នៅ​លើ iOS និង Android។ ភាគ​ច្រើន​អ្នក​ទាញ​យក​ច្រើន​នៅ​ក្រៅ​ប្រទេស ខណៈ​នៅ​ក្នុង​ប្រទេស​ចំនួន​នៅ​មាន​កម្រិត​នៅ​ឡើយ។

 

 

ចុច​អាន៖  Osja Studio តំណាង​ឲ្យ​កម្ពុជា​ដណ្ដើម​​មេដាយ​មាស​​ផ្អើល​សមាជិកអាស៊ាន

 

អត្ថបទ៖ ដារ៉ាឆានី