ភ្នំពេញ​អើយ​បង​នឹក​អូន (ភាគ​ទី​១១​)​

  • 2015-06-01 13:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាគ​ទី​១១

[...]

ខ្ញុំ​ធ្វើ​មុខ​ក្រញូវ​ប្រចែប្រចណ្ឌ​ ហើយ​និយាយ​ទ្រគោះ៖ «ងប់​កន្ទុយ​ក្បិន​មក​ការពារ​វា?!» «បង​ឯង​កុំ​ចេះ​តែ​ប៉ិន​ដៀល​គេ​ពេក បង​ជេម​ជា​មនុស្ស​ល្អ!» «ស្អី​គេ​? សិទ្ធី​ហ្នឹង​ឈ្មោះ​ជេម?!»​ ខ្ញុំ​គិត​ម្នាក់​ឯង​ស្ងាត់​ៗ ​ដោយ​ឆ្ងល់​ក្នុង​ចិត្ត ហើយ​សម្លឹង​នាង​ភ្លឹះៗ។ ឃើញ​ខ្ញុំ​នៅ​ស្ងៀម​​គិត​ដល់​រឿង​ដ៏​រញ៉េរញ៉ៃ​នេះ នាង​តាម​សម្លឹង​ខ្ញុំ​ជាប់ ប្រហែល​ជា​ភ័យ​ខ្លាច​ថា​ ខ្ញុំ​នឹង​​យក​រឿង​ដែល​នាង​ទាក់ទង​សង្សារ​នៅ​ស្រុក​ខ្មែរ​ទៅ​ប្រាប់​បង​ ប្រុស។ ​តែ​ខ្ញុំ​គិត​ពី​រឿង​ផ្សេង។ ខ្ញុំ​កំពុង​សួរ​ខ្លួន​ឯង​ថា ​តើ​រវាង​ឯក​រ៉េ​ណា​ និង​សិទ្ធី ​អ្នក​ណា​និយាយ​ពិត ​អ្នក​ណា​និយាយ​កុហក?។

«សូម្បី​បង​ខ្លួន​ឯង​ក៏​លាក់​គាត់​អ្ហះ​នីណា?!» ខ្ញុំ​បន្ទោស​នាង​នៅ​ក្នុង​អន្ទាក់​ ដើម្បី​ឱ្យ​នាង​និយាយ​រឿងរ៉ាវ​ប្រាប់​តែ​ប៉ុណ្ណោះ។ នាង​ងាក​មុខ​ចេញ​មិន​ស្ដី ​ខ្ញុំ​ជះ​ទៅ​បន្ថែម៖ «បង​យើង​ស្រលាញ់​យើង​ខូច​អស់​ហើយ គឺ​បង​ថ្លៃ​យើង​នោះ! តាម​ការពារ​យើង​ដូច​ស្រមោល​អន្ទោល​តាម​ប្រាណ! អូ​ហូ ដឹង​ហើយ! តាម​ពិត​ បង​ថ្លៃ​យើង​លួច​ទាក់ទង​ធ្វើ​មេ​អណ្ដើក​ប្រុស​ម្នាក់​នេះ​ឱ្យ​យើង​មែន​អត់​ ទាវ ​នីណា? ប្រាប់​មក!» «កុំ​ទៅ​ដាលវ៉ាល​ដល់​បង​នីភា​! គាត់​មិនដែល​ធ្វើ​អ្វី​លាក់​បង​ឯក ប្ដី​គាត់​ទេ!!» «ហេតុ​អី​ច្បាស់​ម៉េះ??!» «មិន​ឃើញ​ពួក​គាត់​​ស្រលាញ់​គ្នា​យ៉ាង​ណា​ទេ?!» «មិន​ជឿ​ទេ!» [...]

 

ចុច​អាន​ភាគ​ទី១១​ទាំង​ស្រុង​!​

ចុច​ Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ