ដឹង​ថា​​ អត្តពលកម្ម​​​ជម្រើស​ជាតិ​​ចូល​រួម​​រត់​ពាក់​កណ្តាល​​​​ម៉ារ៉ាតុង​ភ្នំពេញ​​ ​ព្រឹកមិញ​ ប៉ុន្មាន​នាក់?

  • 2015-05-31 21:23:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទិវា​រត់​ប្រ​ណាំង​​​​ពាក់​កណ្ដាល​ម៉ារាតុង​​ភ្នំពេញ​​អត្តរជាតិ​លើក​ទី ៥ ​ដែល​រៀប​ចំឡើង​នៅ​មុខ​ព្រះ​បរម​​រាជ​រាំង​កាល​ពី​ព្រឹកមិញ​នេះ​មាន​​ចូល​រួម​ចំនួន​ ៤៥៥៩ នាក់។ ក្នុង​ចំណោម​ចំនួន​មនុស្ស​​ដ៏​ច្រើន​នេះ ​តើ​​​ទស្សនិកជន​បាន​ដឹង​ទេ​ថា ​​មាន​ចំនួន​កីឡាករ​​ជម្រើស​ជាតិ​កម្ពុជា​​​ប៉ុន្មាន​នាក់? ​

​តាម​បញ្ជី​ការ​ចុះ​ឈ្មោះ​កីឡាករ​​រត់​ប្រណាំង​ក្នុង​ទិវា​រត់​ប្រណាំង​​ពាក់​កណ្ដាល​ម៉ារាតុង​ភ្នំពេញ​​អន្តរជាតិ​លើក​ទី ៥ បាន​ឲ្យ​ដឹង​ថា ​មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​ប្រកួត​ប្រជែង​ក្នុង​កម្ម​វិធី​នេះ រហូត​ដល់​ទៅ ៤៥៥៩ នាក់​ក្នុង​​នោះ​មាន​បរទេស​ចំនួន ៣៥៩ នាក់​ ហើយ​បាន​មក​ពី​ប្រទេស​ចំនួន ៣៤ ក្នុង​ពិភព​លោក។ ក្នុង​ចំណោម​អត្តពលិក​យ៉ាង​ច្រើន​នេះ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​អត្តពលកម្ម​​​កម្ពុជា​មាន​ចំនួន ៧ នាក់។

 

 

​​​លោក​គ្រូ ផៃ សុខ  គ្រូ​បង្ហាត់​អត្តពលកម្ម​​​ជម្រើស​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​កូន​សិស្ស​របស់​លោក​ ៦ នាក់​បាន​មក​​ចុះ​ឈ្មោះ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ មាន​ឈ្មោះ​ គាង សា​ម៉ន ចូល​រួម​ប្រកួត​​វិញ្ញាសា​ផ្នែក​បុរស​ចម្ងាយ​​ ២១ គីឡូម៉ែត្រ ​ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២, កាំង ធឿន ប្រកួត​វិញ្ញាសា ២១ គឺ​ឡូ​ម៉ែត្រ​ដែរ​, ម៉ា វីរ៉ូ រត់​​​​វិញ្ញាសាចម្ងាយ​ ១០ គីឡូម៉ែត្រ​ជាប់​លេខ១, ផាន់​ សុភ័ត្រ រត់​​វិញ្ញាសាចម្ងាយ​ ១០ គីឡូម៉ែត្រ​​ជាប់​លេខ ២ , ​កីឡាការិនី  ហេង ម៉ីជូ​ ជាប់​លេខ ១ រត់​វិញ្ញាសាចម្ងាយ​ ១០​គីឡូម៉ែត្រ​ផ្នែក​នារី  និង ផន ភារម្យ​ ជាប់​លេខ ១ វិញ្ញាសា ៣ គីឡូម៉ែត្រ ។ ចំណែក​លោក ជួន សារ៉េត ​គ្រូ​បង្ហាត់​​​អត្តពលកម្ម​ជន​ពិកា​រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​កូន​សិស្ស​របស់​លោក​​ម្នាក់​មក​ចូល​​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ​គឺ បុង ហុង ហើយ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ​ដែល​រត់​វិញ្ញាសា​ចម្ងាយ​៣ គីឡូម៉ែត្រ។

 

​​​​​សម្រាប់​អ្នក​លេខ ១ ​វិញ្ញាសា ​២១  ​គីឡូម៉ែត្រ​ផ្នែក​បុរស ​បាន​ទៅ​លើ​កីឡាករ​ជន​ជាតិ​ជប៉ុន OKI Kiri Hiko​ លេខ​ពី​បាន​ទៅ​កីឡាករ​កម្ពុជា គាង សាម៉ន និង​លេខ​៣ ​បាន​មក​ ហែម ប៊ុនល៉ីង ។ ចំណែក​ផ្នែក​​​នារី​ជើង​ឯក​បាន​មក Veronipue Messina  ជន​ជាតិ​បារាំង​លេខ ២ បាន​មក​ Celine Elisa Beth Maech   ជន​ជាតិ​​ ណកវេ​  និង​លេខ ៣ ធ្លាក់​មក​លើ Eleanor Hart ជន​ជាតិ​អាមេរិក។

 

សម្រាប់​វីញ្ញាសា​ ១០ ​គីឡូម៉ែត្រ​ផ្នែក​​បុរស  ​​ជើង​ឯក​បាន​មក ម៉ាវីរ៉ូ ​លេខ​ ២ បាន​មក ផាន់ សុភ័ក្រ និង​លេខ​ ៣ បាន​ ជា​ សម្ផស្ស។ ចំណែក​ផ្នែក​នារី ជើង​ឯក​បាន​មក ហេង ម៉ីជូ​ ​ ​ជើង​ឯក​រង​បាន​មក Alice Collier និង​លេខ ៣ បាន​មក Gen Kennady ។

 

​ចំពោះ​វិញ្ញាសា ៣ ​គីឡូម៉ែត្រ បុរស​លេខ ១ ​បាន​មក ផន ភារម្យ ​លេខ ២ បាន​ទៅ​លើ ម៉ៅ  ហុក  និង​លេខ ​​៣ ​បាន​មក​លើ​ បុង ហុង ​។ ចំណែក​ផ្នែក​នារី​វិញ ​ជើង​​ឯក​បាន​មក ផល រតនា ​លេខ​២ ​​បាន​មក ​ប៊ុត រក្សា និង​លេខ ៣ ​បាន​មក​ ម៉ាហ្សូនី សាន់ដ្រា ។

 

​ប្រាក់​រង្វាន់​វិញ​វិញ្ញាសា ២១​ ​គីឡូម៉ែត្រ​​ជយលាភី​លេខ​១​​ទទួល​បាន​ វិញ្ញាប័នប័ត្រ​មួយ​ ​​​ប្រាក់ ៣០០$ ​និង​វត្ថុ​អនុស្សាវរីយ៍​ លេខ២ទទួល​​បាន​​​ប្រាក់​ ២០០ $   ​ និង​​​វត្ថុ​អនុស្សាវរីយ៍​ ​លេខ៣ ទទួល​បាន​ប្រាក់ ១០០ $ ​និង​វត្ថុ​អនុស្សាវរីយ៍។ វីញ្ញាសា ១០ គីឡូម៉ែត្រ​​​វិញ​​​អ្នក​លេខ ១ ទទួល​បាន វិញ្ញាប័នប័ត្រ​១ ប្រាក់​​២០០ $ និង​​​វត្ថុ​អនុស្សាវរីយ៍​ លេខ​ពីរ​​ទទួល​បាន ប្រាក់ ១០០ $ ​និង​​​វត្ថុ​អនុស្សាវរីយ៍​​ លេខ ៣ ទទួល​បាន ប្រាក់ ១០០ $ និង​​​វត្ថុ​អនុស្សាវរីយ៍​។  ​វិញ្ញាសា​ ៣ គីឡូម៉ែត្រ​​វិញ​​​​លេខ​១​​ទទួល​បាន វិញ្ញាប័នប័ត្រ​១  និង​​​វត្ថុ​អនុស្សាវរីយ៍​​ ​អ្នក​លេខ ២ និង​លេខ ៣ ទទួល​បាន​​​​វត្ថុ​អនុស្សាវរីយ៍។

 

​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​ពិត​ជា​សំខាន់​ណាស់​ដោយ​​បង្កប់​អត្ថន័យ៥​ យ៉ាង​គឺ​ទី​មួយ​​ដើម្បី​អបអរសាទរ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​សម្តេច​ព្រះ​ អគ្គមហេសី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ។ ទី​ពីរ​ដើម្បី​អបអរ​សាទរ​ទិវា​អូឡាំពិក​លើក​ទី​១២១ ទី​បី​​រត់​ដើម្បី​ទី​ក្រុង​ស្អាត ទី​បួន​រត់​ដើម្បី​ប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរ​​​ពេទ្យ​​គន្ធបុប្ផា និង​ទី​​ប្រាំ​​គឺ​រត់​ដើម្បី​ជំរុញ​វិស័យ​កីឡា​ឲ្យ​ផុលផុស​ដល់​មហាជន​ទូទៅ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ ៖ ស្រី សុវណ្ណដារ៉ា

អត្ថបទពេញនិយម