ក្រុម Toyota ជា​ជើង​ឯក GFA Sorya​ Corporate Futsal លើក​ទី​៥

  • 2015-06-02 03:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​ហ្វូត​សាល GFA Sorya Corporate Futsal Festival  លើក​ទី​៥​បាន​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ​ដោយ​ជើង​ឯក​បាន​ទៅ​​​ក្រុម Toyato។

 

អ្នក​រៀប​ចំ​កម្មវិធី​បាន​​ឲ្យ​ដឹង​ថា ពាន​រង្វាន់​ហ្វូត​សាល​លើក​ទី​៥​នេះ​មាន​ក្រុម​ចូល​រួម​ប្រកួត​ចំនួន​​៥​ក្រុម​ និង​ធ្វើ​ការ​ប្រកួត​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​គឺ​ថ្ងៃ​អាទិត្យ​ ទី​៣១ ខែឧសភា កន្លង​ទៅ​នេះ។ ក្រុម​ទាំង​៦​មាន Toyota, Yamaha, Real Max, Ueda Coffee (២​ក្រុម​) និង​ក្រុម Sorya All Starts។

 

បន្ទាប់​ពី​ចំណាយ​ពេល​ប្រកួត​​​មួយ​ថ្ងៃ​ពេញ​តាម​រយៈ​ការ​ប្រកួត​សន្សំ​ពិន្ទុ​ ក្រុម​លេខ​១​បាន​ទៅ​លើក្រុម Toyota ចំណាត់​ថ្នាក់​លេខ​២​បាន​ទៅក្រុម ​Yamaha និង​លេខ​៣​បាន​ទៅ​ក្រុម Sorya All Starts។

 

អ្នក​រៀប​ចំ​កម្មវិធី​បាន​ឲ្យ​ដឹង​ថា ការ​រៀប​ចំ​កម្មវិធី​នេះ​ឡើង​ដើម្បី​បង្កើត​ឲ្យ​មាន សាមគ្គីភាព មិត្តភាព សុខភាព និង​ទំនាក់​ទំនង​ល្អ​រវាង​យុវជន​៕