អ្នក​អាច​កែ​អេក្រង់​កុំព្យូទ័រ​ Windows​ របស់​អ្នក​ដូច​ Mac​​ បាន​យ៉ាង​ឡូយ​

  • 2015-06-02 15:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​ Windows ​មួយ​ចំនួន​អាច​នឹង​ច្រណែន​អេក្រង់​កុំព្យូទ័រ​ Mac​ ដោយសារ​វា​មើល​ទៅ​ទាក់​ទាញ​ និង​ប្លែក។ បើ​អ្នក​ចង់​ធ្វើ​ឲ្យ​អេក្រង់​កុំព្យូទ័រ​ Windows​ របស់​អ្នក​ដូច​ Mac ​ដែរ​ គឺ​អាច​ធ្វើ​បាន​យ៉ាង​ងាយ​ ដោយ​គ្រាន់​តែ​ដំឡើង​កម្មវិធី​ពីរ​ប៉ុណ្ណោះ។

 

មើល​វិធី​សាស្ត្រ​ខាង​​ក្រោម៖

 

១. ដំឡើង​កម្មវិធី​ Rocketdock​ លើ​កុំព្យូទ័រ​របស់​អ្នក។ Rocketdock​ ជា​កម្មវិធី​មិន​គិត​លុយ​ទេ​ ដែល​អ្នក​អាច​ទាញ​យក​ដោយ​ចុច​ត្រង់​នេះ​

 

 

ចុច​លើ​ពាក្យ​ថា​​ Download​

 

 

 

រួច​ចុច​ Download​ RocketDock!

 

 

 

បន្ទាប់​មក​ Save​ កម្មវិធី​ទុក​លើ​ Desktop​ ដែល​មាន​ទំហំ​ត្រឹម​ 6,2Mb។ ក្រោយ​ពី​ Download ​រួច​ អ្នក​ត្រូវ​ដំឡើង​កម្មវិធី​នេះ​លើ​កុំព្យូទ័រ​របស់​អ្នក។ ពេល​កំពុង​ដំឡើង​ អ្នក​គួរ​បង្កើត​ Shortcut ​ដាក់​លើ​ Desktop។ ក្រោយ​ពេល​ដំឡើង​រួច​ អ្នក​គ្រាន់​តែ​ចុច​លើ​ Shortcut ​នោះ​ Dock ​ដូច​ Mac ​នឹង​លោត​នៅ​លើ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក​ភ្លាម។ នៅ​លើ​ Dock ​នោះ​មាន​កម្មវិធី​ជា​ច្រើន​ដូច​ជា​ (Internet Explorer, Folder​ ឬ​ Recycle Bin​ ប៉ុន្តែ​ពុំ​មាន​រូប​ដូច​ Mac ​នោះ​ទេ។ ដូច្នេះ​អ្នក​ត្រូវ​ Download ​រូប​របស់​ Mac ឬ​ MAC OS X skin បន្ថែម​​ទៀត។

 

 

 

២. ក្នុង​ការ​ Download​ MAC OS X skin​ សូម​ចុច​ត្រង់​នេះ​ ដើម្បី​ចូល​ទៅ​កាន់​វ៉ិបសាយ​ រួច​ចុច​យក​ Download File!

 

Save​ ឯកសារ​នេះ​ទុក​លើ​ Desktop​ របស់​អ្នក​

 

Extract folder​ (Mac OS X Leopard)​ ដែល​បាន​បង្ហាញ​នោះ។ Copy folder​ (Mac OS X Leopard)​ ដាក់​ចូល​ទៅ​ក្នុង​ Folder ​Rocketdock Skin​ (Local dick (C:) > Program Files > RocketDock > Skins)។ រួច​បិទ​ Folder ​ទាំង​អស់​នេះ​ចោល។

 

 

 

បន្ទាប់​មក​ចុច​លើ​ Dock Settings... (ដែល​ស្ថិត​នៅ​លើ​ Dock ​ជាមួយ​នឹង​កម្មវិធី​ផ្សេង​ៗ) នោះ​វា​នឹង​លោត​ផ្ទាំង​ Windows ​តូច​មួយ​ឡើង​មក។ រួច​ចុច​យក​ Style (នៅ​ក្នុង​របា​ខាង​ឆ្វេង)​ ហើយ​ចុច​ខាង​ក្រោម​​ Theme ជ្រើស​យក​ Mac OS X Leopard​ បន្ទាប់​​មក​ចុច​ Ok។

 

ពេល​នេះ​អ្នក​អាច​ប្ដូរ​ Skin​ នៃ​កម្មវិធី​ផ្សេង​ៗ​បាន​ហើយ។ ឧ. អ្នក​ចង់​ដូរ​ Folder​ ជំនួស​មក​វិញ​នូវ Finder ​អ្នក​គ្រាន់​តែ​ចុច​ Right Click ​លើ​ Folder​ នោះ​ រួច​ដាក់​ Mouse ​ពី​លើ​ RocketDock ហើយ​ជ្រើស​យក​ Icon Settings...។ ក្នុង​ប្រអប់​ Icons អ្នក​ចុច​ពី​លើ​រូប​ Finder.png​ រួច​ចុច​ Ok​ នោះ​ Folder នឹង​ត្រូវ​បាន​ជំនួស​ដោយ​ Finder ​របស់​ Mac ​ភ្លាម។ អ្នក​អាច​អនុវត្ត​វិធី​បែប​នេះ​ជាមួយ​នឹង​កម្មវិធី​ផ្សេង​ៗ​ទៀត។

 

 Wallpaper ​របស់​ Mac

 

***យក​ល្អ​ អ្នក​គួរ​ដាក់​ Toolbars ​និង​ Dock ​ផ្ទុយ​គ្នា។ បើ​អ្នក​ដាក់​  Dock​ នៅ​ខាង​ក្រោម​ នោះ​ Toolbars ​គួរ​នៅ​ខាង​លើ។ អ្នក​គួរ​ Download ​Wallpaper ​របស់​ Mac​ ហើយ​ដំឡើង​វា​ជា​ Desktop background ​នោះ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក​មើល​ទៅ​ដូច​ Mac ​បេះ​បិទ​តែ​ម្ដង៕

 

មើល​វីដេអូ៖

 

 

 

-ចុច​អាន៖ Youtube ​មាន​ប៊ូតុង​ទាញ​វីដេអូ​ទុក​មើល​ ពេល​អត់​​​អ៊ីនធឺណិត​

អត្ថបទ​៖​ ហៃ​ សុខ​ហេង​ ប្រភព៖​ instructables

អត្ថបទថ្មី