ខ្លីៗពីតារាល្បីៗសិង្ហបុរីស្ដីពីកម្ពុជាម្សិលមិញស្ដាប់ហើយ...!
- 2014-10-11 16:33:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លីៗពីតារាល្បីៗសិង្ហបុរីស្ដីពីកម្ពុជាម្សិលមិញស្ដាប់ហើយ...!
ចន្លោះមិនឃើញ
កញ្ញា Jeanette Aw លោក Elvin Ng និងលោក Desmond Tan តារាសិង្ហបុរីល្បីៗបីដួង បានមកដល់កម្ពុជាម្សិលមិញដើម្បីផ្សព្វផ្សាយខ្សែភាពយន្តភាគថ្មីរបស់ពួកគេរឿង "ជីវិតលើមាតុភូមិថ្មី"។ ក្នុងសន្និសីទសារព័ត៌មានមួយ ពួកគេពោលរៀងខ្លួនពីកម្ពុជា។
កញ្ញា Jeanette Aw ដែលសម្ដែងជាតួនាង Yazi ក្នុងភាពយន្តថ្មីៗនេះថ្លែងថា "ខ្ញុំទុកកម្ពុជាដូចជាផ្ទះទី២របស់ខ្ញុំ ខ្ញុំមានរឿងល្អៗមួយចំនួននៅទីនេះ ពិសេសជាមួយកុមារតូចរបស់កម្ពុជា"។
វិលមកលោក Elvin Ng វិញ ថ្លែងថា "ខ្ញុំមានមិត្តភក្ដិមួយចំនួននៅទីនេះ ហើយពួកគេបានពន្យល់ និងរៀបរាប់ពីរឿងរ៉ាវជាច្រើន អីចឹងខ្ញុំក៏ចាប់ផ្ដើមសិក្សាពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ខ្ញុំក៏មានការភ្ញាក់ផ្អើលពីការរីកចម្រើនរបស់កម្ពុជា ហើយកាន់តែមានអារម្មណ៍ចូលចិត្តកម្ពុជាខ្លាំងឡើង"។
ដោយឡែកលោក Desmond Tan ឬ "ដុំថ្ម" ក្នុងរឿង "ជីវិតលើមាតុភូមិថ្មី" វិញរៀបរាប់ដែរថា "គ្រាន់តែមកដល់កម្ពុជា ខ្ញុំមានអារម្មណ៍ថាកក់ក្ដៅ និងរំភើបចំពោះការស្វាគមន៍ចំពោះអ្នកគាំទ្រ។ ខ្ញុំអត់ទាន់បានទៅកន្លែងផ្សេងៗនៅកម្ពុជាទេ ប៉ុន្តែខ្ញុំបានសាកម្ហូបរបស់កម្ពុជាហើយ គឺ អាម៉ុកត្រី ឆ្ងាញ់ណាស់ ហើយខ្ញុំចង់ចង់រៀនភាសាកម្ពុជាទៀត ព្រោះឥឡូវខ្ញុំអត់ចេះ ស្ដាប់ទៅគួរឲ្យចង់សើចណាស់"។
លោក Desmond Tan ទើបតែមកកម្ពុជាលើកដំបូងប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេល២ម៉ោងសោះ លោករៀនភាសាខ្មែរពីរបីឃ្លាទៅហើយ។ លោក បាននិយាយទាំងប៉ៃឡាំៗថា "តើអ្នកសុខសប្បាយដែរទេ" និងឃ្លា "ខ្ញុំឃ្លានណាស់"។
វិលមកកញ្ញា Jeanette Aw និងលោក Elvin Ng វិញ មិនមែនជាលើកទី១ឡើយ ប៉ុន្តែនេះជាដំណើរមកកម្ពុជាជាលើកទី៤ហើយរបស់ពួកគេ។ យ៉ាងណា ពួកគេថ្លែងទៀតថា នឹងរកឱកាសមកកម្ពុជានាពេលក្រោយៗទៀត៕
Elvin Ng
Desmond Tan
Jeanette Aw
អាន៖ តារាល្បីៗសិង្ហបុរី Jeanette, Elvin និង Desmond Tan មកផ្សព្វផ្សាយភាពយន្តនៅកម្ពុជា
http://youtu.be/E-6KZDXS83k
អត្ថបទ៖ ទារិកា