រឿង​ភាគ​ឥណ្ឌា​ “ជីវិត​ស្ត្រី​មេ​ផ្ទះ” ល្បី​ថា​កំពូល​វែង​ជាង​គេ​របស់​ទូរទស្សន៍​ MyTV នឹង​បញ្ចប់​សប្ដាហ៍​ក្រោយ​នេះ​ហើយ​

  • 2015-06-04 17:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​កាល​ជាង​បី​ឆ្នាំ​ ភាពយន្ត​ភាគ​ឥណ្ឌា​ រឿង​ ”ជីវិត​ស្រ្តី​មេផ្ទះ” បាន​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ MyTV ​ដែល​ជា​ភាពយន្ត​ភាគ​វែង​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក​ ក៏​ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។

 

ជា​ខ្សែភាពយន្ត​បែប​មនោសញ្ចេតនា​ ស្នេហា​ ការ​ឈ្នានីស​ និង​ការ​បំបែកបំបាក់​ ដែល​កើត​មាន​ឡើង​នៅ​ក្នុង​គ្រួសារ​មួយ ដែល​មាន​សមាជិក​រហូត​ដល់​បីជំនាន់​ និង​ដែល​ឆ្លុះ​បញ្ចាំង​ពី​ជីវិតពិត​នៃ​សង្គម​ឥណ្ឌា​ ហើយ​ក៏​ប្រហែល​ជា​រឿងរ៉ាវ​ពិត​ដែល​តែង​តែ​កើត​មាន​ឡើង​នៅ​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​ផងដែរ។

 

 

 

កូន​បណ្ដេញ​ម្ដាយ​ចេញ​ពី​ផ្ទះ  បងប្អូន​ច្រណែន​គ្នា​ បងប្អូន​ស្រលាញ់​គ្នា​ ចេះ​ជួយ​អាសា​ ម្ដាយ​ព្យាយាម​បំបែកបំបាក់​ជីវិត​អាពាហ៍ពិពាហ៍​របស់​កូន​ ម្តាយ​ព្រាត់​ពី​កូន​អស់​រយៈពេល​១៨​ឆ្នាំ ការ​ជួបជុំ​គ្រួសារ​ ការ​យំសោក​នឹក​រលឹក​ និង​សំឡេង​យំ​អួល​ដើមក​របស់​ម្ដាយ​ពេល​ឃើញ​កូន​មាន​ទុក្ខ ទាំង​នេះ​សុទ្ធ​តែ​បាន​កើត​ឡើង​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ដ៏​វែង​មួយ​នេះ ហើយ​ចំណុច​ទាំង​នេះ​ ប្រាកដ​ថា​នឹង​កើតមាន​ឡើង​នៅ​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ផង។

 

បើរាប់​ពីឆ្នាំ​២០០៩ រហូត​ដល់​ឆ្នាំ​២០១៤​ ខ្សែ​ភាពយន្ត​ដែល​ល្បី​ថា​កំពូល​វែង​ជាង​គេ​មួយ​នេះ​ បាន​ទទួលបាន​ពាន​រង្វាន់​សរុប​ទាំងអស់​ចំនួន​៣២​ នៅ​ប្រទេសឥណ្ឌា​ ហើយ​ពានរង្វាន់​ចុង​ក្រោយ​គឺ Star Guild Awards និង Zee Gold Awards។

 

Archana​ ជា​ឈ្មោះ​តួឯក​ស្រី​ ក៏​ជា​តួអង្គ​ពោរពេញ​ដោយ​មនោ​សញ្ចេតនា​ កតញ្ញូ ការ​យំសោក​ និង​ការ​នឹក​អាល័យ ព្រម​ទាំង​ជា​តួអង្គដែល​កំសត់​ខ្លាំង​បំផុត​នៅ​ក្នុងសាច់​រឿង។ ប្រិយមិត្ត​ពិតជា​ឆ្ងល់​ថាតើ គាត់​មាន​ឈ្មោះ​ពិត​ជា​អ្វី​ ហើយ​ក្នុង​មួយ​ភាគ​គាត់​ទទួល​បាន​តម្លៃ​ថត​ប៉ុន្មាន?ឈ្មោះ​ពិត​របស់​គាត់​គឺ​ Ankita Lokhande​ ហើយ​ក្នុង​មួយភាគ​ គាត់​ទទួល​បាន​២០០០​ដុល្លារ​អាមេរិក។

 

 

 

ជីវិត​ស្ត្រី​មេផ្ទះ​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ MyTV ​ចាប់​ពី​ឆ្នាំ​​២០១២​មក។ ភាពយន្ត​សោក​សង្រេង​នេះ​ នឹង​បញ្ចប់​នៅ​ថ្ងៃពុធ​ ទី‌១០​ ខែ​មិថុនា​ វេលា​ម៉ោង​១១ៈ០០ ដល់​ម៉ាង​១២:០០​ ថ្ងៃត្រង់។ ដូចនេះ​ប្រិយមិត្ត​ទាំងអស់​ដែល​កំពុង​តាមដាន​ទស្សនា​ សូម​កុំ​អាក់ខាន​ឲ្យ​សោះ ថា​តើ​នៅភាគបញ្ចប់​នេះ នឹង​មាន​អ្វី​កើត​ឡើង។

 

បើ​អស់​លោក​អ្នក​អាក់ខាន​មិនបាន​ទស្សនា​ភាគ​បញ្ចប់​នេះ ​លោក​អ្នក​អាច​ស្វែងរក​ និង​ទស្សនា​បាន​  តាម​រយៈ​គេហទំព័រ​ MyTV:www.mytv.com.khឬ​តាមរយៈ​ Facebook: www.facebook.com/mytvcambodia។

 

ទូរទស្សន៍​ MyTV ​ក៏​នឹង​នាំ​យក​ខ្សែ​ភាពយន្តភាគ​ឥណ្ឌា បែប​មនោ​សញ្ចេតនា​បង្កប់​ដោយ ស្នេហា​ចាក់ស្រេះ​ថ្មីមួយ​ទៀត ដែល​ទទួល​បាន​ពានរង្វាន់​ជាច្រើន​នៅ​ប្រទេស​ឥណ្ឌា ហើយ​ធានា​ថា​ពិតជា​ល្អមើល​ជាង​រឿង​ “ជីវិត​ស្ត្រី​មេផ្ទះ”​ ទៅទៀត។ ភាពយន្ត​នោះ​មាន​ចំណង​ជើង​ថា “គំនុំ​ចិត្ត អន្ទាក់​បេះដូង”។

 

ខ្សែភាពយន្ត​ភាគថ្មី​នេះ​ នឹង​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១​ ខែ​មិថុនា នេះ​តទៅ​វេលា​​ម៉ោង​ ​១១ៈ០០ ដល់​ម៉ាង​ ១២:០០​ ថ្ងៃត្រង់។

 

MyTV ​មិន​ត្រឹម​តែ​ជា​ប៉ុស្តិ៍​ទូរទស្សន៍​ តែ​ក៏​ជា​សិល្បៈ​កម្សាន្ត​សម័យ​ទំនើប​ និង​ជា​ទីកន្លែង​ប្រមួល​ផ្តុំ​នៃ​មនុស្ស​ដែល​ស្រលាញ់​ចូលចិត្ត វិស័យ​សិល្បៈ បញ្ចេញ​សមត្ថភាព​​ ប្រកួតប្រជែង និង​បង្កើត​កេរ្តិ៍ឈ្មោះ។

 

www.mytv.com.kh www.facebook.com/mytvcambodia https://www.youtube.com/user/mytvcambodia

 

 

អត្ថបទ៖ ដៃគូសហការ