បើក​ប្រអប់​ Secret Treasure Box ទទួល​រង្វាន់​អស់​ស្ទះ

  • 2015-06-05 17:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ទទួល​បាន​រង្វាន់​ជា​ច្រើន​មែន​ទេ? ការ​ Update​ នូវ Version ថ្មី​របស់​ Age of Naga កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មិថុនា នេះ​ អ្នក​កម្សាន្ត​​នឹង​អាច​ទទួល​បាន​រង្វាន់​ដ៏​ច្រើន​នៅ​ក្នុង​ព្រឹត្តិការណ៍​បើក​ប្រអប់​សម្ងាត់ Secret Treasure ​Box ចាប់​ពី​ថ្ងៃ​ Update​ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​កក្កដា។

 

 

នៅ​ក្នុង​ Secret Treasure Box អ្នក​កម្សាន្ត​នឹង​ទទួល​បាន​វត្ថុ​ដ៏​មាន​តម្លៃ​សម្រាប់​ប្រើ​ប្រាស់​ដ៏​សន្ធឹក​សន្ធាប់ ប៉ុន្តែ​តម្រូវ​អោយ​ប្រិយមិត្ត​ត្រូវ​មាន​កូនសោ​ចំនួន​២​ប្រភេទ​គឺ​កូន​សោ​មាស ​(Golden Key) និង​កូនសោ​ប្រាក់ (Silver Key) ដើម្បី​បើក​ប្រអប់ Secret Treasure Box ដែល​អាច​រក​ទិញ​បាន​នៅ​ក្នុង​ Store។ កូន​សោ​ទាំង​២​នេះ​មាន​លក្ខណៈ​ខុស​គ្នា។ ប្រិយមិត្ត​ដែល​ប្រើប្រាស់ ​Golden Key នឹង​ទទួល​បាន​វត្ថុ​ល្អៗ​មាន​តម្លៃ​ជាង ​Silver Key រួម​ទាំង​មាន​ឱកាស​ទទួល​បាន​ Artifact Ring ទាំង២​ប្រភេទ​ផង​ដែរ។

 

ដើម្បី​ទទួល​បាន​ប្រអប់​ Secret Treasure អ្នក​កម្សាន្ត​អាច​ចូល​ទៅ​កាន់​ទីតាំង​មួយ​ចំនួន​ដូច​ជា River Cave, Qing Qiu, Smoke Spring និង Ghost City រួច​ហើយ​សម្លាប់ Monster ។​

 

ចង់​ផ្តាំ​ថា​ប្រើ ​Golden Key ទៅ ប្រសិន​បើ​ចង់​បាន ​Expរហូត​ដល់​ទៅ៦០០០០​​ និង​វត្ថុ​ប្រើ​ប្រាស់​កាន់​តែ​មាន​តម្លៃ!

 

អត្ថបទ៖​ សុខនិរន្តរ៍

អត្ថបទពេញនិយម
អត្ថបទថ្មី