​ទម្លាប់​៧​​យ៉ាង​ងាយៗ ​ដើម្បី​ជួយ​សង្រ្គោះ​​បរិស្ថាន​​

  • 2015-06-05 18:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បរិស្ថាន​ជា​ផ្នែក​មួយ​​​សំខាន់​ក្នុង​ការ​រស់​នៅ​សព្វ​ថ្ងៃ​ ហើយ​ការ​ជួយសង្រ្គោះ​​បរិស្ថាន​ គឺ​ផ្ដើម​ចេញ​ពី​យើង​ទាំង​អស់​គ្នា។ ក្នុង​ឱកាស​ទិវា​បរិស្ថាន​ពិភពលោក​ ថ្ងៃ​ទី​​៥ មិថុនា​នេះ Sabay សូម​បង្ហាញ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​​ងាយៗ​៧យ៉ាង​ដែល​យើង​គួរ​ចាប់​ផ្ដើម​ធ្វើ ដើម្បី​ជួយ​ថែរក្សា ក៏​ដូច​ជា​សង្រ្គោះ​បរិស្ថាន​របស់​យើង ដែល​មាន​ដូច​ខាង​ក្រោម​៖

 

១. ផ្លាស់​ប្ដូរ​​ទម្លាប់​ប្រើប្រាស់​​​​ប្រចាំ​​ថ្ងៃ​មួយ​ចំនួន​​​​​​

 

 

 

ទម្លាប់​ប្រើ​ប្រាស់​ថាមពល​​​ភ្លើង​អគ្គិសនី​​ក្នុង​ផ្ទះ​ច្រើន​​​ អ្នក​អាច​កាត់​បន្ថយ​​តាម​ដែល​អាច​ធ្វើ​បាន​​ដើម្បី​បរិស្ថាន​ ដូច​ជា​​បិទ​​​រាល់​ឧបករណ៍​អគ្គិសនី​​ទាំង​ឡាយ​នៅ​ពេល​ពុំ​ប្រើប្រាស់ ​ប្រើ​ប្រាស់​ឧបករណ៍​ណា​ដែល​សន្សំ​សំចៃ​ថាមពល​ និង​របស់របរ​ណា​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន។​

 

​​២. ផ្លាស់​ប្ដូរ​​​ទម្លាប់​ញ៉ាំ​ខ្ជះខ្ជាយ​​

 

 

ទម្លាប់​នៃ​ការ​ញ៉ាំ​ខ្ជះខ្ជាយ​គួរ​កាត់​បន្ថយ​ ញ៉ាំ​ម្ហូប​អាហារ​ដែល​អាច​រក​បាន​នៅ​ក្នុង​ស្រុក​ ជា​ពិសេស​​រក​ទិញ​ផលិតផល​អាហារ​ណា​ដែល​ពុំ​ប្រើ​ការ​វេច​ខ្ចប់​ច្រើន​ពេក។

 

៣.ជ្រើស​យក​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​សក្ដិសម

 

 

សម្រាប់​ដំណើរ​ផ្លូវ​ជិត​ៗ​​អ្នក​អាច ជ្រើស​រើស​កង់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ជំនួស​ឲ្យ​​ម៉ូតូ​ឬ​ឡាន។ ធ្វើ​បែប​នេះ​អាច​ជួយ​សន្សំ​សំចៃ​ដល់​អ្នក ​និង​ជួយ​ដល់​បរិស្ថាន​ថែម​ទៀត​ផង ហើយ​ម្យ៉ាង​សម្រាប់​អ្នក​​ជ្រើស​យក​ឡាន ​គួរ​យក​​ប្រភេទ​ឡាន​ Hybrid ។

 

៤. សន្សំសំចៃ​​ក្នុង​គេហដ្ឋាន​​​

 

 

អ្នក​អាច​ប្រើ​ប្រាស់​​ប្រើ​ប្រាស់​របស់​របរ​ដែល​ជួយ​សន្សំ​សំចៃ​ក្នុង​គេហដ្ឋាន​ ដូច​ជា​ការ​ប្រើ​អំពូល​ពង​មាន់​ជំនួស​អំពូល​ម៉ែត្រ ការ​ថែ​ទាំ​រ៉ូប៊ីនេ​ទឹក (ជួសជុល​ពេល​មាន​ជ្រាប​ទឹក) និង​ការ​ប្រើប្រាស់​ផ្ទាំង​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ជា​ដើម​​​។ដែល​នេះ​បាន​ជួយ​​បាន​ទាំង​បរិស្ថាន​និង​សន្សំ​សំចៃ។

 

៥. កែ​លំអ​បរិស្ថាន​ជុំ​វិញ​ផ្ទះ​

 

 

បើ​អាច អ្នក​គួរ​ដាំ​រុក្ខជាតិ ​​និង​ដើមឈើ​នៅ​ក្បែរ​ៗ​ផ្ទះ​ ដែល​ជួយ​ឲ្យ​​ត្រជាក់ ​និង​ធ្វើ​​ឲ្យ​​បរិយាកាស​បរិសុទ្ធ​ផង​ដែរ។

 

៦. ប្រើ​ប្រាស់​​របស់របរ​ដែល​អាច​កែ​ច្នៃ​ប្រើ​ឡើង​វិញ​បាន​

 

 

 

​ប្រើ​ប្រាស់​របស់​របរ​ដែល​អាច​ច្នៃ​ប្រើ​ឡើង​វិញ​បាន​ដូច​ សំបក​ដប​​​ ថង់​ក្រណាត់​ជំនួស​ឲ្យ​ថង់​ផ្លាស្ទិក​ជា​ដើម​ ដែល​វា​ជួយ​កុំ​ខ្ជះខ្ជាយ ​និង​បំពុល​ដល់​បរិស្ថាន។

 

៧. ចូល​រួម​ក្នុង​កម្មវិធី​បរិស្ថាន​ផ្សេងៗ​

 

អ្នក​អាច​ចូល​រួម​ក្នុង​កម្មវិធី​ជួយ​ដល់​បរិស្ថាន​ផ្សេងៗ តាម​រយៈ​ការ​ចូលរួម​​ក្នុង​សកម្មភាព​ដែល​លើក​កម្ពស់​​ដល់​បរិស្ថាន៕

 

ចុច​អាន៖ បំពង់​ជ័រ​ធម្មតា​ ក្លាយ​ជា​របស់​មាន​ប្រយោជន៍​ហួស​ស្មាន​ក្នុង​ផ្ទះ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ wikihow