"Jurassic World" ភាព​យន្ត​ប្រយុទ្ធ​រវាង​មនុស្ស​​និង​​ដាយណូស័របុក​ពោះ​ពី​ដើម​ដល់​ចប់

  • 2015-06-09 17:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"Jurassic World" ជា​ខ្សែ​​ភាពយន្ត​​ប្រឌិត​បែប​វិទ្យាសាស្ត្រ​​​​សំបូរ​ដោយ​ឈុត​វាយប្រហាររវាង​មនុស្ស ​និង​ដាយណូស័រ រវាង​ដាយណូស័រ​និង​ដាយណូស័រ ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ភ័យ​រន្ធត់ ​​បុកពោះតាំង​ពី​ដើម​ដល់​ចប់។

 

លោក​​សៀង បញ្ញា ​ដែល​បាន​ចូល​ទស្សនា​​ការ​ចាក់​បញ្ចាំង​រឿង​នេះ​​​ជា​លើក​ដំបូង​ នៅ​​រោង​ភាពយន្ត​ Major Cineplex By Cellcard កាល​ពី​យប់​​មិញ បាន​ឱ្យ​ដឹង​ថា ​​​​ពិត​ជា​ល្អ​មើល ព្រោះ​សំបូរ​ដោយ​ឈុត​​​រន្ធត់ ទឹកភ្នែក និង​​​​​សប្បាយ​រីករាយ​លាយឡំ​គ្នា។

 

បន្ថែម​លើ​រឿង​សំបូរ​ដោយ​សត្វ​ចម្លែក​ៗ​នេះ និស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​បន្ត​ថា អ្វី​ដែល​​ធ្វើ​ឱ្យ​លោក​ចាប់​អារម្មណ៍​​នោះ​គឺ ឈុត​សត្វ​ដាយណូស័រ​​អាក្រក់ Indominus rex (ពណ៌ស) ចាប់​ផ្ដើម​បង្ក​បញ្ហាសម្លាប់​មនុស្ស​ និង​សត្វ​ដាយណូស័រ​ស្លូតៗ​ផ្សេង​ទៀត រួមទាំង​​ឈុត​វាយប្រហារ​ចុងក្រោយ។

 

 

ឈុត Owen និង​​សត្វ​របស់​ខ្លួនតាម​រក Indominus rex

 

“Jurassic World " ខ្សែភាពយន្ត​ប្រភេទ3D។ Jurassic World ជា​​ឧទ្យាន​ដាយណូស័រ របស់​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Masrani Corporation លោក Simon Masran ​មាន​ទីតាំង​ស្ថិត​​លើ​កោះ ​Isla Nublar ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក នៅ​អាមេរិក​កណ្ដាល​ក្បែរ​ប្រទេស​កូស្តារីកា។ Masrani និង​​ប្រធាន​គ្រប់គ្រង​ឧទ្យាននាង Claire Dearing រួម​ទាំង​ក្រុម​ការងារ បាន​បង្កើត​ដាយនូស័រ​កូនកាត់​ឈ្មោះ Indominus rex ដោយ​ប្រើប្រាស់ DNA ​ដាយណូស័រ​បួន​ផ្សេង​គ្នា​ដូចជា Giganotosaurus, Rugops, Majungasaurus និង Carnotaurus ដើម្បី​ទាក់ទាញ​អ្នកទស្សនា។

 

ទី​បំផុត​​វា​បាន​វិវឌ្ឍ​ខ្លួន​ធំ​គួរ​ឱ្យ​ខ្លាច និង​ក្លាយ​ជា​ដាយណូស័រ​អាក្រក់ អុកឡុក​ សម្លាប់​មនុស្ស​ពេញ​ឧទ្យាន។ ពិត​ជា​សំណាង​អាក្រក់​​​​​ចំពោះ Claire ណាស់ ព្រោះ​ថា​នៅ​ថ្ងៃ​​ក្មួយ​ប្រុស​ទាំងពីរ​របស់​នាង ​ទៅ​លេង​ឧទ្យាននោះ​ ចំ​ពេល​ដែល Indominus rex រួច​ចេញ​ពី​ទ្រុង។ នាង​និង​​តួឯក​ប្រុស Owen Grady ក៏​បាន​នាំ​គ្នា​ជិះ​ឡាន​កាត់​ព្រៃ​តាម​រក​ពួកគេ។

 

ដោយ​សារ​មនុស្ស​​ស្លាប់​ច្រើន​ពេក​ Owen ​អ្នក​ហ្វឹកហាត់​ណាយណូស័រ​នៃ​ឧទ្យាន​ខាងលើ បាន​ប្រើ​ណាយណូស័រ​បួន​ក្បាល​​ដែល​ខ្លួន​បង្កើត ឈ្មោះ Blue, Charlie, Delta and Echo តាម​​រក​​ដើម្បី​សម្លាប់ Indominus rex ចោលវិញ។ ​​​​​​មិន​អាច​ធ្វើ​អ្វី​បាន ជម្រើស​ចុង​ក្រោយ ​​​ Claire បាន​បញ្ជា​ឱ្យ Lowery Cruthers អ្នក​ប្រតិបត្តិ​ពិសោធន៍​បច្ចេកវិទ្យា បើក​ទ្រុង​ទី​៩ ដើម្បី​ឱ្យ​ណាយណូស័រ​ធំ​មួយ​ក្បាល​ទៀត ចេញ​មក​ជួយ​សម្លាប់ Indominus rex។

 

យប់​មិញ​នេះ​ក៏​មាន​វត្តមាន​តារា​ចម្រៀង​​​មក​ពី​ផលិតកម្ម​ហង្សមាស​ លោក​ ណុប បាយ៉ារិទ្ធិ ​និង​កញ្ញា ​ទេព បូព្រឹក្ស​ចូល​ទស្សនា​ដែរ៕

 

 
 
 
 

​ទស្សនា​វីដេអូខ្លី!

 

https://www.youtube.com/watch?v=RFinNxS5KN4

 

ចុចអាន៖ ពិតជា​​ប្លែក!​ ​ភាព​យន្ត Jupiter ​បាញ់​ប្រហារ​បែប​វិទ្យាសាស្ត្រ​នៅ Major Cineplex

 

អត្ថបទ៖ អ៊ុំ សុភក្តិ

​​