ញ៉ាំតិចមុនពេលគេង ជួយមិនឲ្យឆាប់ហត់អស់កម្លាំង និងបង្កើនការចងចាំ
- 2015-06-12 15:54:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំតិចមុនពេលគេង ជួយមិនឲ្យឆាប់ហត់អស់កម្លាំង និងបង្កើនការចងចាំ
ចន្លោះមិនឃើញ
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការញ៉ាំអាហារតិចនៅមុនពេលចូលគេង គឺជួយឲ្យខួរក្បាលដំណើរការបានល្អ និងពុំឆាប់ហត់។
ការសិក្សាដែលធ្វើឡើងដោយសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិកនេះ បានធ្វើឡើងដោយប្រៀបធៀបរវាងអ្នកញ៉ាំអាហារច្រើនដល់ពេលយប់ និងអ្នកញ៉ាំអាហារតិចតួចពេលយប់។ ការពិសោធន៍លើមនុស្សចំនួន៤៤នាក់ ដែលមានអាយុចាប់ពី២១ ដល់៥០ឆ្នាំ។ ២០នាក់ក្នុងចំណោមនោះ គឺជាអ្នកញ៉ាំអាហារ និងភេសជ្ជៈជាច្រើនតាមចិត្ត រួចចូលគេង ចំណែក២៤នាក់ទៀត ជាអ្នកញ៉ាំតិច និងផឹកទឹក រួចចូលគេង។
នៅអំឡុងពេលម៉ោង២យប់ គេធ្វើតេស្ត ការចងចាំ អារម្មណ៍ ភាពងងុយគេង លើអ្នកទាំងនោះ។ អ្នកដែលញ៉ាំអាហារតិចគឺមានការភ្លេចភ្លាំងតិច និងមានស្មារតីប្រសើរជាងអ្នកបានញ៉ាំអាហារច្រើនមុនពេលចូលគេង។
លោកសាស្ត្រាចារ្យ David Dinges មកពីសាកលវិទ្យាល័យ Pennsylvania ដែលដឹកនាំការស្រាវជ្រាវនេះបាននិយាយថាការស្រាវជ្រាវនេះគឺបង្ហាញថាការតមញ៉ាំអាហារពេលយប់គឺបង្ការនូវភាពចុះខ្សោយនៃខួរក្បាល។ ការញ៉ាំអាហារតិចនៅពេលយប់គឺជួយបង្ការការឡើងទម្ងន់ និងការឆាប់ហត់ផងដែរ។
ទោះយ៉ាងណាក្ដី តាមការពិសោធន៍មុនៗបានបង្ហាញថាមានមនុស្សជាច្រើន ពេលហត់នឿយពួកគេតែងមានទំនោរចង់ញ៉ាំអាហារច្រើន ជាពិសេសនៅពេលយប់ជ្រៅ៕
ចុចអាន៖ នារីដោះអាវទ្រនាប់គេង មិនធ្វើឲ្យសុដន់យារធ្លាក់នោះទេ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ dailymail