ប្រកួត​​ប្រជែង​​វីដេអូ​​​៖ ប្រធាន​​បទ​ "ទីក្រុង​ស្អាត"​​ ​តាមរយៈ​​SabayTV ​​

  • 2015-06-22 17:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលចិត្ត​ ឬ​ឧស្សាហ៍​ថត​​វីដេអូ​លេង​ណាស់​មែន​ទេ?  ​ដើម្បី​លើកស្ទួយ​ស្នាដៃ​យុវវ័យ និង​គំនិត​អប់រំ​ក្រោម​ប្រធាន​បទ "ទីក្រុង​ស្អាត" ​ SabayTV បាន​បង្កើត​កម្មវិធី​មួយ​​ឈ្មោះ​ថា Sabay Monthly Clip Competition។ ​​សម្រាប់​​​បេក្ខជន​ ​ដែល​ ឈ្នះ  នឹង​ទទួល​បាន​​ទឹកប្រាក់​ ​១០០​ដុល្លារ និង​រង្វាន់​ច្រើន​ទៀត។ ​​វីដេអូ​មិន​ចាំបាច់​ទាល់​តែ​មាន ​កម្រិត​HD នោះ​ទេ ​ព្រោះ​បេក្ខជន​ក៏​អាច​​ប្រើ​ទូរសព្ទ​ថត​បាន​ដែរ។ ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ ​ការ​បង្កប់​គំនិត​អប់រំ ​និង ​ទទួល​បាន​ការ​គាំទ្រ​ច្រើន។

 

​Sabay TV  ​​ទទួល​វីដេអូ​ ចាប់​ពី​​ថ្ងៃ​ទី១២ ខែ​មិថុនា និង​ឈប់​ទទួល​ត្រឹម​​​ថ្ងៃ​ទី ១៥​ ខែ​កក្កដា ឆ្នាំ​២០១៥។ ការ​បោះ​​ឆ្នោត​នឹង​​ប្រព្រឹត្ត​ទៅ​​ នៅ​ថ្ងៃ​ទី ២៥ ខែ​កក្កដា ​​រីឯ​​លទ្ធផល​ នឹង​សម្រេច​នៅ​ចុងខែ​សីហា ​ឆ្នាំ​២០១៥។

 

​លក្ខខណ្ឌ​​ប្រកួត​ប្រជែង​មាន៖

១. បេក្ខជន​បេក្ខនារី ត្រូវ​បង្កើត​វីដេអូ​ខ្លី​មួយ​រយៈ​ពេល​ខ្លី​ជាង ​​៣នាទី ២. បេក្ខជន​អាច​ប្រើ​ទូរសព្ទ ឬ​កាមេរ៉ា ដើម្បី​ផ្ដិត​យក​រូបភាព ៣. អាច Upload តាមរយៈ Dropbox, Wetransfer, Google Drive ឬ Youtube Link, Facebook Link, CD ជាដើម​ ផ្ញើមកកាន់ Sabay ៤. វីដេអូ​ល្អ​ជាង​គេ​ចំនួន​១០ នឹង​ត្រូវ​ជ្រើស​យក​​មក​ប្រកួត​ប្រជែង លើ​ប្រព័ន្ធ Youtube របស់ Sabay តាម​រយៈ​ការ​បោះឆ្នោត ៥. វីដេអូ​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាងគេ​លើ Youtube នឹង​ទទួល​បាន​ប្រាក់​រង្វាន់  ១០០ដុល្លារ

 

អត្ថប្រយោជន៍៖ ១. ជយលាភី​នឹង​ទទួល​បាន​រង្វាន់​ជា​ទឹកប្រាក់​១០០​ដុល្លារ ២. វីដេអូ​ដែល​ជា​ស្នាដៃ នឹង​បង្ហាញ​ខ្លួន​នៅ​ Sabay ៣. ជយលាភី​លេខ​២ និង​លេខ៣ នឹង​ទទួល​បាន​រង្វាន់​លើក​ទឹកចិត្ត (សំបុត្រ​កុន)

 

 

ដើម្បី​ចូល​រួម​បោះ​ឆ្នោត​ ​​ប្រិយមិត្តត្រូវ​​ចូល​ទៅ​កាន់ sabay.tvyoutube.com/sabaytv រួច​ចុច​មើល ឬ Like វីដេអូ​ដែល​ខ្លួន​ពេញ​ចិត្ត​​ជា​ការ​ស្រេច។ ចំពោះ​ពិន្ទុ​ គឺ​មើល​ទៅ​លើ​ការ​​បូក​បញ្ចូល​គ្នា​រវាង Views Number (ចំនួន​អ្នកមើល) និង Likes Number (ចំនួនអ្នក​ចូលចិត្ត) ដោយ​ប្រើប្រាស់​ System របស់ Youtube ផ្ទាល់ ហើយ​ជយលាភី នឹង​បាន​ឃើញ Screen Shot អំពី​ពិន្ទុ​របស់​ខ្លួន ដើម្បី​បញ្ជាក់​ពី​ភាព​សុក្រឹត​ក្នុង​ការ​ប្រកួត​នេះ។

 

គួរ​បញ្ជាក់​ថា កម្មវិធី​នេះនឹង​ធ្វើឡើង​​ជា​រៀង​រាល់​ខែ។ វីដេអូ​ដែលបាន​​ជ្រើស​ហើយ មិន​អាច​ប្រកួត​លើក​ទី​ពីរ​​ទេ ហើយ​រាល់​វីដេអូ​ដែល​បាន​ផ្ញើ​មក Sabay មាន​សិទ្ធិ​ប្រើប្រាស់។ ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង 078 777 961 ឬ អ៊ី​ម៉ែល sabaytv@sabay.com

 

ចាំ​អង្កាល់​ទៀត!!! បង្ហាញ​ស្នាដៃ ​និង​គំនិត​ច្នៃ​ប្រឌិត និង​អប់រំ​របស់​អ្នក​ភ្លាម​ទៅ...