«ខ្មោច​រាត​ត្បាត» សង្គ្រាម​រវាង​មនុស្ស​នឹង​អសុរកាយ

  • 2015-06-16 16:24:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ថៃ​ថ្មី​ «ខ្មោច​រាត​ត្បាត​» ឬ The Black Death ដែល​ជា​ភាព​យន្ត​កាប់​ចាក់​មួយ​រវាង​មនុស្ស​និង​ អសុរកាយ​នឹង​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​ ផ្លាទីនៀម ថ្ងៃ​ទី​១៨​ខែ​ មិថុនា​ខាង​មុខ​នេះ​ហើយ។

 

«​ខ្មោច​រាត​ត្បាត​» ជា​ខ្សែ​ភាពយន្ត​ដែល​និយាយ​អំពី យុគសម័យ​សង្គ្រាម​នៅ​អយុធ្យា ក្នុង​ពុទ្ធសករាជ ២១០៨ ដែល​ពេល​នោះ​មាន​មនុស្ស​ជា​ច្រើន​ក្នុង​ភូមិ​ស្លាប់​​តៗ​គ្នា​ដោយ​គ្មាន​មូលហេតុ។ព្រះ​សង្ឃ​ មាន​សង្ឃ​ដីកា​ថា នេះ​គឺ​ជា​ជំងឺ​អាសន្ន​រោគ​ មាន​តែ​ជន្លាស អ្នក​ភូមិ​ចេញ​ពី​ភូមិ​​ទេ​ទើប​ពួក​គេ​មាន​សុវត្ថិភាព​និង អាច​គេច​ផុត​ពី​ការ​​ក្លាយ​​ខ្លួន​ជា ​មនុស្ស​វិញ្ញាណ​ខ្មោច​បាន​។

 

ស្ថិត​ក្នុង​ភាព​ភ័យ​ខ្លាច​នេះ​ ​​​ បើ​​​ខ្មោច​អាសន្នរោគ​ទាំង​នោះ​ខាំ​អ្នក​ណា​ហើយ អ្នក​នោះ​នឹង​ក្លាយ​ជា​អសុរកាយ​ដែរ​ ហើយ​ពួក​គេ​នឹង​​ដេញ​ស៊ី​សូម្បី​តែ​ព្រះ​សង្ឃ កូន​ក្មេង មនុស្ស​ចាស់ ក្មេង​ ប្រុស​ ស្រី​ និង​សូម្បី​តែ​ម្ដាយ​ ឬ​ កូន​ខ្លួន​ឯង។ ខុង​ជា​ក្មេង​វត្ត​ម្នាក់​ ត្រូវ​ចេញ​មុខ​ការពារ​អ្នក​ភូមិ​ និង​ជា​គូស្នេហ៍​របស់​ខ្លួន​គឺ​ មៀន​ ដែល​ជា​កូន​ស្រី​រូប​ស្រស់​របស់​សេដ្ឋី។

 

https://www.youtube.com/watch?v=XeP3GYXqRvo#t=66

គ្មាន​អ្នក​ណា​អាច​បង្ក្រាប​ ពួក​ខ្មោច​នេះ​បាន​ឡើយ ​ សូម្បី​តែ​ខុង​ហើយ​និង​បក្សពួក​ គេ​គ្រាន់​តែ​ដឹង​ថា ពួក​គេ​ត្រូវ​ជួយ​អ្នក​ដែល​នៅ​រស់​ និង​ កាប់​ពួក​ខ្មោច​អាសន្នរោគ​  ឱ្យ​ដាច់​ក្បាល​ប៉ុណ្ណោះ។ ក្នុង​រឿង​​​បែប​កាប់​ដាវ​នេះ​ក៏​ មាន​ឈុត​ឆាក​ មិត្តភាព​ និង​ ស្នេហា​កម្សត់ ដែល​អាច​ធ្វើ​ឱ្យ​ប្រិយមិត្ត​ ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន​ដែរ​។

 

ចង់​ដឹង​ណាស់​ថា​ រឿង​នេះ ​សាហាវ​យ៉ាង​ណា​​នោះ កុំ​ភ្លេច​នឹង​មាន​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​ផ្លាទីនៀម ថ្ងៃ​ទី​១៨ ខែ មិថុនា ឆ្នាំ​ ២០១៥ ខាង​មុខ​នេះ​ហើយ៕

 

អត្ថបទ៖ គង់ ច័ន្ទ​វ៉ាន់​ណេង