បារខែម​ស្វែង​រក​អ្នក​ស្ម័គ្រចិត្ត ២០ នាក់ ត្រៀម​ដឹក​នាំ​កម្មវិធី​បារខែម​ភ្នំពេញ ២០១៥

  • 2015-06-16 22:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​រៀបចំ​កម្មវិធី​បារខែម​ភ្នំពេញ ប្រកាស​ស្វែង​រក​អ្នក​ស្ម័គ្រចិត្ត​ជា​សិស្ស​និស្សិត​តាម​សាកលវិទ្យាល័យ​ និង​វិទ្យាល័យ​នានា​ចំនួន ២០ នាក់ ដើម្បី​ចូលរួម​ជួយ​រៀបចំ​កម្មវិធី​បារខែម​ភ្នំពែញ ២០១៥ ដែល​គ្រោង​រៀបចំ​ដំណើរការ​នៅ​ខែ​តុលា​ខាង​មុខ​នេះ។

 

 

បារខែម​ភ្នំពេញ ២០១៥ មាន​ការ​រំពឹង​ទុក​ថា​នឹង​ទាក់ទាញ​អ្នក​ចូលរួម​ជា​ច្រើន​ពាន់​នាក់។ ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ដ៏​សំខាន់​និង​មាន​ប្រយោជន៍​នេះ​អាច​ដំណើរការ​​រលូន​និង​ទទួល​ជោគជ័យ​ ទើប​ក្រុម​ការងារ​ប្រកាស​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​នាក់។

 

សម្រាប់​ការ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​នេះ សិស្ស​និស្សិត​ត្រូវ​មាន​លក្ខខណ្ឌ៖

 

  • អ្នក​ស្នាក់​នៅ​អចិន្ត្រៃយ៍​ក្នុង​រាជធានី​ភ្នំពេញ
  • មាន​ភាព​អត់ធ្មត់​ការងារ ចេះ​ជួយ​គ្នា ចេះ​ធ្វើ​ការងារ​ជា​ក្រុម
  • អ្នក​កំពុង​រៀន​វិទ្យាល័យ ឬ​មហាវិទ្យាល័យ ដែល​មាន​អាយុ​ត្រឹម ១៥-២៦ ឆ្នាំ
  • មាន​ពេល​មួយ​ព្រឹក ​មួយ​ល្ងាច​ ឬ​ចុង​សប្ដាហ៍ ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​មុន​ពេល​ព្រឹត្តិការណ៍
  • ដាច់ខាត​ត្រូវ​មាន​ពេល​គ្រប់គ្រាន់​កំឡុង​ព្រឹត្តិការណ៍​នា​ថ្ងៃ​ទី ២៤-២៥ ខែ​តុលា ឆ្នាំ២០១៥

 

សិស្ស​និស្សិត​ដែល​ចាប់​អារម្មណ៍​ចង់​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ព្រឹត្តិការណ៍​បារខែម​ភ្នំពេញ អាច​ចុះ​ឈ្មោះ​ចាប់​ពី​ពេល​នេះ​តទៅ​រហូត​ដល់​ថ្ងៃ​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ ០៣ កក្កដា ២០១៥ ហើយ​លទ្ធផល​នឹង​ប្រកាស​នៅ​ថ្ងៃ ០៦ កក្កដា ២០១៥

 

បារខែម​ភ្នំពេញ ជា​កម្មវិធី​ចែក​រំលែក​ចំណេះដឹង​ជុំវិញ​បច្ចេកវិទ្យា។​កម្ម​វិធី​នេះ​មាន​ការ​ ចូលរួម​ពី​អ្នក​ជំនាញ​បច្ចេកវិទ្យា​, អ្នក​ដែល​មាន​គំនិត​ថ្មី​ក្នុង​សង្គម, អ្នក​អភិវឌ្ឍ​កម្ម​វិធី​ទូរសព្ទ និង​វ៉ិបសាយ, អ្នក​បង្កើត​ប្លុក, ម្ចាស់​អាជីវ​កម្ម​,​សហគ្រិន, អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​ សិស្ស និស្សិត​មក​ពី​សាកលវិទ្យាល័យ​នានា​ ដើម្បី​ធ្វើការ​ចែក​រំលែក និង​សិក្សា​របក​គំហើញ បច្ចេកវិទ្យា និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ​នៅ​ក្នុង​សង្គម។

 

ប្រិយមិត្ត​ដែល​ចាប់​អារម្មណ៍​ចង់​ធ្វើ​ជា​អ្នក​ស្ម័គ្រចិត្ត​សម្រាប់​វេទិកា​បារខែម​ភ្នំពេញ​អាច​ចុច​តាម​តំណ​ភ្ជាប់​នេះ ដើម្បី​បំពេញ​បែបបទ​ចុះ​ឈ្មោះ និង​ស្វែងយល់​ពី​ព័ត៌មាន​បន្ថែម៕

 

ព័ត៌មាន​​បន្ថែម​ទាក់ទង​លោក ឆាលី សំសុក្រឹត្យ លេខ​ទូរសព្ទ​ 017 991 994 ឬ​តាម​រយៈ Email: info@barcampcambodia.org

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី