Eto'o ​និង​ Ronaldinho ​អាច​ទៅ​លេង​នៅ​ទួរគី​ទាំង​ពីរ​នាក់

  • 2015-06-17 17:18:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Samuel Eto'o ​បាន​យល់​ព្រម​ទៅ​លេង​ជាមួយ​ក្រុម Antalyaspor របស់​ប្រទេស​ទួរគី​ហើយ ខណៈ​ដែល​កីឡាករ Ronaldinho ​វិញ​ក៏​អាច​នឹង​ចូល​រួម​ជាមួយ Eto'o ​ផង​ដែរ។ នេះ​បើ​តាម​ប្រធាន​ក្លិប ​Antalyaspor ​បាន​និយាយ។

 

 

លោក Gultekin Gencer ​ប្រធាន​ក្លិប Antalyaspor ​បាន​បញ្ជាក់​ប្រាប់​ថា​៖ "យើង​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ Eto'o ​ហើយ។ ក្រុម​យើង​នៅ​តែ​បំពេញ​ឯកសារ​បន្តិច​បន្តួច​ទៀត​ប៉ុណ្ណោះ​នឹង​អាច​នាំ​គាត់​មក​ទួរគី​បាន។ ចំណែក​ឯ Ronaldinho ​វិញ​ក៏​យើង​កំពុង​តែ​ទាក់ទង​មក​ដែរ។ យើង​មាន​ភាគរយ​ខ្ពស់​ថា​នឹង​អាច​នាំ​អ្នក​ទាំង​ពីរ​នេះ​បាន ព្រោះ​ពួកគេ​អស់​កុងត្រា​នៅ​ក្លិប​ចាស់​ហើយ”។

 

Samuel Eto'o ​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លិប Sampdoria ​ក្នុង​ប្រទេស​អ៊ីតាលី​ហើយ​កុងត្រា​របស់​គេ​ក្នុង​ក្លិប​មួយ​នេះ​នឹង​អស់​នៅ​ចុង​ខែ​នេះ​ហើយ ដូច្នេះ​មាន​ន័យ​ថា​អតីត​កីឡាករ Real Madrid , Barcelona , Inter Milan ​និង​ Chelsea ​រូប​នេះ​អាច​ទៅ​លេង​នៅ​ក្លិប​ណា​ក៏​បាន​ដែរ តាម​តែ​ក្លិប ​និង​កីឡាករ​និយាយ​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​ត្រូវ​គ្នា។ ខណៈ​ដែល​កីឡាករ Ronaldinho ​វិញ​បច្ចុប្បន្ន​លេង​នៅ​ក្លិប Querétaro ​ក្នុង​ប្រទេស​មិចស៊ីកូ​ ហើយ​កុងត្រា​របស់​កីឡាករ​ពូកែ​ញាក់​បាល់​រូប​នេះ​ក៏​នឹង​អស់​នៅ​ពេល​​ខ្លី​ខាង​មុខ​នេះ​ដូច​គ្នា៕

 

ចុចអាន៖ Ronaldinho ទោះ​បិទ​ភ្នែក ក៏​ត្រែះ​បាល់​បាន​ឡូយ​ដែរ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ goal

អត្ថបទថ្មី