ស្រីស្អាតជនជាតិចិនទាំង១០ ប្រចាំឆ្នាំ២០១៤
- អាទិត្យ, 12 តុលា 2014 18:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាតជនជាតិចិនទាំង១០ ប្រចាំឆ្នាំ២០១៤
ចន្លោះមិនឃើញ
ចិនជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតលើលោក ហើយក៏សំបូរទៅដោយស្រីស្អាតដែរ។ តើអ្នកណាខ្លះជាប់ជាស្ត្រីស្អាតប្រចាំឆ្នាំ២០១៤ របស់ចិន? ក្នុងនោះនាង Chi-ling Lin ត្រូវគេហទំព័រ Top10for ចាត់ថ្នាក់នៅលេខរៀងទី១ ចំណែក Zhao Wei ដែលអ្នកស្គាល់ថា ត្រចៀកកាំ ស្ថិតនៅលេខរៀងទី២។ ចុះស្រីស្អាត ៨រូបទៀតជានរណា?
១. Chi-ling Lin កើតនៅទីក្រុងតៃប៉ិ។ នាងជាតារាម៉ូដែលនិងតារាសម្ដែងស្រីគួរឱ្យស្រលាញ់ ដែលទទួលបានពានរង្វាន់ផ្សេងៗគ្នា តាមរយៈការប្រឹងប្រែងអស្ចារ្យរបស់នាង។
២. Zhao Wei (ត្រចៀកកាំ) ជាតារាចម្រៀង Pop និងជាតារាល្បីនៃប្រទេសចិន។ នាងក៏ទទួលបានបានរង្វាន់ផ្សេងៗជាច្រើនដែរ រួនមានពានរង្វាន់ Eagle TV និងពានរង្វាន់ International Film Festival Award ជាដើម។
៣. Zhou Xun មានវ័យ៤០ឆ្នាំ ប៉ុន្តែនាងនៅតែជាតារាមានឥទ្ធិពលមួយរូប ធ្វើឱ្យអ្នកគាំទ្រចូលចិត្ត។ Zhou ត្រូវបានគេចាត់ទុកថាជាស្ត្រីស៊ិចស៊ីរបស់ចិនមួយរូបដែរ។
៦. Fan Bingbing ជាតារាចម្រៀង និងតារាសម្ដែងវ័យ៣២ឆ្នាំ។ នាងមានរូបរាងខាងក្រៅស៊ិចស៊ី និងស្រស់ស្អាត។
៧. Liu Yifei (សៀវ ឡុងនី) ជាតារាចម្រៀង និងតារាល្បីឈ្មោះមួយរូបនៃប្រទេសចិន។ Liu បានចូលប្រឡូកក្នុងវិស័យសិល្បៈវ័យ១១ឆ្នាំ។ កេរ្តិ៍ឈ្មោះរបស់នាងល្បីសុះសាយពេញប្រទេសចិន និងជុំវិញពិភពលោក។
៨. Jin Ye ជាតារាបង្ហាញម៉ូតអង់អាចក្លាហាន និងជារាជនីសម្រស់ម្នាក់ដែរ។រូបរាងនិងសម្រស់របស់នាង ពោរពេញដោយមន្តស្នេហ៍។
១០. Xu Jinglei ជាអ្នកដឹកនាំរឿង តារាសម្ដែង ស្អាតនិងល្បីឈ្មោះរបស់ចិន។ ពេលនាងសម្ដែង Show ឬខ្សែភាពយន្តម្ដងៗ ទស្សនិកជនតែងមើលនាងមិនដាក់ភ្នែក។ Xu បានទទួលពាន Beijing Film Academy Award ក្នុងឆ្នាំ១៩៩៧៕
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ top10for