Arnold ​បន្លំ​ខ្លួន​ជា​មនុស្ស​ក្រមួន​បន្លាច​ Fan ​ពេញ​​សារមន្ទីរ​ក្រមួន

  • 2015-06-19 18:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arnold ​បាន​ត្រឡប់​មក​ជា​ថ្មី​ តែ​លើក​នេះ​មិន​មែន​នៅ​​លើ​​កញ្ចក់​កុន​ទេ ​គឺ​​នៅ​ខាងក្រៅ​តែ​ម្ដង។ ​​តារា​សម្ដែង​វ័យ​ ៦៧ ​ឆ្នាំ​​​បាន​បន្លាច​អ្នក​ចូល​ទស្សនា​សារមន្ទីរ​ក្រមួន​ Madame Tussauds ​ក្នុង​ទីក្រុង​ Hollywood ​​ឲ្យ​ភ័យ​លស់​ព្រលឹង​គ្រប់​គ្នា។

 

​ដើម្បី​​ឲ្យ​មើល​ទៅ​ដូច​ពិត​ អតីត​ចៅហ្វាយ​ក្រុង​ California ​​បាន​ឲ្យ​អ្នក​តុបតែង​មុខ​អាជីព​ តុបតែង​ឲ្យ​ដូច​ពាក់​កណ្ដាល​មនុស្ស​យន្ត​ និង​ពាក់​កណ្ដាល​មនុស្សដូច​ក្នុង​រឿង​ "The Terminator"។ ​​ក្រោយ​មក​រូប​គាត់​បាន​ឈរ​​នៅ​ក្នុង​សារមន្ទីរ​​​យ៉ាង​នឹង​ដូច​រូប​ក្រមួន​របស់​តារា​ផ្សេង​ទៀត ​ពេល​មនុស្ស​ម្នា​ចូល​ទៅ​ថត​ជិត​ ​គាត់​បាន​បញ្ចេញ​កាយវិការ​ធ្វើ​ឲ្យ​អ្នក​ចូល​ទៅ​ថត​ភ្ញាក់​ និង​រត់​ចេញ​គ្រប់​គ្នា។

 

 

​តាម​ពិត​ទៅ​គោល​បំណង​ នៃ​ការ​ពញ្ញាក់​​អ្នក​គាំទ្រ​នេះ​គឺ​ដើម្បី​​​ផ្សព្វផ្សាយ​ពី​គម្រោង​ ​After-School All-Stars ​ដែល​គាត់​បាន​បង្កើត​អស់ ​២៣ ​ឆ្នាំ​មក​ហើយ។​ ​គម្រោង​នេះ​គឺ​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​យុវវ័យ​មាន​បញ្ហា​ថវិកា​លើ​ការ​អប់រំ។ ​​គាត់​បញ្ជាក់​ថា ​នៅ​ពេល​ដែល​មនុស្សម្នា​កាន់​តែ​រីករាយ​នឹង​សកម្មភាព​គាត់​​គឺ​ កាន់​តែ​ស្វែង​យល់​ពី​គម្រោង​មនុស្សធម៌​ខាង​លើ ​ដូច្នេះ​​សម្រាប់​គាត់​គឺ​ពិត​ជា​មាន​តម្លៃ។

 

 

 

 

 

សូម​មើល​វីដេអូ​សកម្មភាព​របស់​ Arnold ​ទាំង​ស្រុង៖

 

https://www.youtube.com/watch?v=w81g199L8YA

 

អាន៖ Goo Hara ​ថត​ចំហ​ល្វែង​លើ​ជា​លើក​ដំបូង​

 

​ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Dailymail​​​​​