បណ្ដែត​អារម្មណ៍​​ពី​ទិដ្ឋភាព​ប្រជុំ​កោះ​ "ហាលុង​បេ" ​ប៉ុន្មាន​សន្លឹក​​​​ព្រឹក​នេះ

  • 2015-06-26 13:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាលុងបេ ឬ ហ្វិញ​ហាលុង ​​ជា​ប្រជុំ​កោះ​របស់​វៀតណាម ​ដែល​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​មិន​​តិច​ជាង ៥-៦​លាន​នាក់​ទេ​ក្នុង​មួយ​​ឆ្នាំៗ។ ​ប៉ុន្មាន​សន្លឹក​ខាង​ក្រោម​នេះ​ជា​ទិដ្ឋភាព​ទាំង​ស្រុង​ពី​​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​របស់​វៀតណាម។

ទិដ្ឋភាព​ពេល​ថ្ងៃ​រះ

ទិដ្ឋភាព​ពី​លើ​អាកាស

ទូក​កម្សាន្ត​ដឹក​អ្នក​ទេសចរ ​នៅ​ទីតាំង​ផ្សេង​ៗ​គ្នា​ក្នុង​ប្រជុំ​កោះ​ហាលុង

ពេល​ថ្ងៃ​លិច

 

បេតិកភណ្ឌ​ធម្មជាតិ​វៀតណាម ​ហាលុងបេ ​(Ha Long Bay) ដែល​ចុះ​ក្នុង​បញ្ជី​​របស់​​UNESCO តាំង​ពី​ឆ្នាំ ១៩៩៤ មាន​កោះ​ជា​ច្រើន​រហូត​ដល់ (ខ្ទង់) ២០០០​កោះ ហ៊ុមព័ទ្ធ​ដោយ​​សមុទ្រ ហើយ​ភាគ​ច្រើន​កោះ​ទាំង​នោះ​ជា​ថ្ម​ដុះ។

 

ដែន​ដី​ទេសចរណ៍​ដ៏​មមាញឹក​របស់​វៀតណាម​មួយ​នេះ ​​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស ​និង​មាន​ចម្ងាយ​ប្រមាណ ​១៧០គីឡូម៉ែត្រ​ពី​ក្រុង​ហាណូយ។

 

ស្អាត​អត់​ប៉ុណ្ណឹង? ​នរណា​ធ្លាប់​ទៅ​លេង​ខ្លះ? ហើយ​អ្នក​ណា​ខ្លះ​មាន​គម្រោង​ទៅ?

 

អាន៖ ១១សន្លឹក​​ពី​កោះ​រុង ឃើញ​ហើយ​លង់​ស្នេហ៍ ​មិន​សរសើរ​មិន​បាន​

 

ដោយ៖ ខ្លាឃ្មុំតូច ប្រភព៖ indochinasails​

អត្ថបទពេញនិយម