ក្រោយ​បែកបាក់​ស្នេហា​ជាមួយ​កូន​ប្រុស​ Arnold ​ថា ​Miley Cyrus ​ជា​មនុស្ស...

  • 2015-06-26 16:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ពេល​ចូលរួម​កម្មវិធី​ SiriusXM ​​ថ្មីៗ​​នេះ​ តារា​សម្ដែង​ជើង​ចាស់​ Arnold ​បាន​និយាយ​ពី​អតីត​មិត្ត​ស្រី​របស់​កូនប្រុស​ថា ​ជា​មនុស្ស​ "គួរ​ឲ្យ​ស្រឡាញ់"។ ​​​​អតីត​អភិបាល​រដ្ឋ​​ California ​​​បាន​រៀបរាប់​ថា ​<<នាង​មាន​អាជីព​​នេះ​ដូច្នេះ​នាង​អាច​ខុស​ពី​គេ​បន្តិច​ ​ដោយសារ​នាង​កើត​ក្នុង​គ្រួសារ​អ្នក​តន្ត្រី។ ​​អញ្ចឹង​វា​យ៉ាង​ម៉េច? ​​វា​គ្មាន​បញ្ហា​សម្រាប់​ខ្ញុំ​ទេ។ ​Patrick ​មាន​ភាព​រីករាយ ​​មាន​សម្ពន្ធភាព​ដ៏​អស្ចារ្យ​ ​​តែ​ចុងក្រោយ​គ្រប់​យ៉ាង​បាន​ប្រេះស្រាំ>>។

 

 

​​តារា​វ័យ​ ៦៧ ​ឆ្នាំ​បន្ត​ថា ​<<ខ្ញុំ​គិត​ថា ​នាង​ជា​មនុស្ស​ដ៏​អស្ចារ្យ។ ​​យើង​មាន​ក្មេងៗ​នៅ​ក្នុង​ផ្ទះ​គឺ​កូន​ក្មួយ​ប្រុស​ខ្ញុំ។ ​​នាង​​តែង​ចេញ​ទៅ​ទិញ​កាដូ​សម្រាប់​ពួកគេ​រាល់​ថ្ងៃ។ ​នាង​លេង​ជាមួយ​ពួកគេ ​លេង​ទូរសព្ទ​ជាមួយ​ពួកគេ​ និង​បង្រៀន​ពួកគេ​លើ​រឿង​ជា​ច្រើន។ ​​រឹត​តែ​អស្ចារ្យ​នោះ​ នាង​ចេញ​ទៅ​លេង​ព្រិល​ជាមួយ​ពួកគេ​រៀងរាល់​ពីរ​ម៉ោង​ម្ដង​ទៀត>>។

 

​តួ​ឯក​មនុស្ស​ Terminator ​​មិន​​មាន​អ្វី​ជា​បញ្ហា​​នឹង​ម្ចាស់​បទ​ "Party in The USA”​ ទេ ​តែ​គាត់​​​​​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​កូន​ប្រុស។

 

​Miley Cyrus ​និង​ Patrick Schwarzenegger ​ចាប់​ផ្តើម​ទាក់ទង​គ្នា​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​​២០១៤ ​ដល់​ខែ​មេសា​ ២០១៥ ​ពួកគេ​សម្រេច​ដើរ​ផ្លូវ​ម្ខាង​ម្នាក់៕

 

 

Patrick ​និង​ Miley ​កាល​នៅ​ត្រូវរ៉ូវ​គ្នា

 

អាន៖​ តារា​ស្រី​អាស៊ី​រូប​ណា​គ្រង​​រ៉ូប​អាពាហ៍​​​ពិពាហ៍​​​​ស្អាត​​ជាង​​គេ?

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​​etonline