Unfriended លង​សម្លាប់​តាម​អនឡាញ

  • 2015-06-26 17:46:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ចិត្ត​ទស្សនា​រឿង​ខ្មោច​ភ័យ​រន្ធត់​មែន​អត់? ឥឡូវ​ខ្សែ​ភាព​យន្ត​អាមេរិក​ថ្មី​បែប​រន្ធត់​ព្រឺព្រួច​មក​ដល់​ហើយ!

 

 

Unfriendedជា​ប្រភេទ​រឿង​ខ្មោច​បង្កប់​ភាព​ភ័យ​រន្ធត់​សម្លាប់​មិន​រើស​មុខ​ដែល​កើត​មាន​ចំពោះ​​សិស្ស​សាលា​វិទ្យាល័យ​មួយ​ក្រុម​។ សិស្ស​វិទ្យាល័យ​ម្នាក់​ឈ្មោះ Laura Barns បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​តាំង​ពី​១​ឆ្នាំ​មុន ដោយ​សារ​តែ​វីដេអូ​អាម៉ាស់​របស់​នាង​ត្រូវ​គេ​បង្ហោះ​លើ Youtube។ ប៉ុន្តែ យប់​មួយ ពេល​មិត្ត​រួម​ថ្នាក់​មួយ​ក្រុម​កំពុង​លេង​ Skype ជាមួយ​គ្នា មាន​ម្នាក់​ផ្សេង​ទៀត​មក​ chat ចូល​ក្រុម​ដែរ ដែល​អះអាង​ថា​ជា​ Laura ដែល​ស្លាប់​ទៅ។ រឿង​រ៉ាវ​កាន់​តែ​ញាក់​សាច់​ព្រឺព្រួច ព្រោះ​ក្រុម​នោះ​ចាប់​ផ្ដើម​ស្លាប់​ម្នាក់​ម្ដងៗ ដោយ​សារ​តែ​កម្លាំង​មើល​មិន​ឃើញ ឬ​ខ្មោច​បញ្ជា​ឲ្យ​គេ​សម្លាប់​ខ្លួន​ឯង។

 

ចង់​ដឹង​កាន់​តែ​ច្បាស់​ថា​រឿង​ Unfriendedនេះ​រន្ធត់​យ៉ាង​ណា​ កុំ​ភ្លេច​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា​នៅ​រោង​ភាព​យន្ត​ ផ្លាទី​នៀម​៕

 

 

អត្ថបទ៖ ថា ម៉ាលីដា