តារាស្រីល្បី៥នាក់ដែលទទួលចិញ្ចៀនភ្ជាប់ពាក្យតម្លៃលានដុល្លារ
- 2015-06-29 19:04:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីល្បី៥នាក់ដែលទទួលចិញ្ចៀនភ្ជាប់ពាក្យតម្លៃលានដុល្លារ
ចន្លោះមិនឃើញ
បើគិតពីតម្លៃរបស់ចិញ្ចៀនភ្ជាប់ពាក្យរបស់តារាហូលីវូដឬចម្រៀងល្បីៗដែលទទួលបានពីគូដណ្ដឹងសុទ្ធតែមានតម្លៃថ្លៃៗអាចឈានដល់លានដុល្លារទៀតផង។ ពួកគេធ្វើបែបនេះគឺចង់បង្ហាញពីទំហំនៃក្ដីស្រលាញ់និងទាញការចាប់អារម្មណ៍ពីមហាជនខាងក្រៅ។ ចង់ដឹងមានតារាស្រីណាខ្លះសូមមើលខាងក្រោម៖
១ Beyoncé
Beyoncé ទទួលចិញ្ចៀនភ្ជាប់ពាក្យពី Jay Z ដែលមានទំហំ១៨ការាត់និងមានតម្លៃដល់ទៅ ៥លានដុល្លារ។
២ Kim Kardashian West
តារាម៉ូដែលរូបនេះបានចិញ្ចៀនភ្ជាប់ពាក្យ មានតម្លៃប្រហែល៨លានដុល្លារទំហំ ១៥ការាត់ពីសំណាក់ Kanye West ។
៣ Paris Hilton
គូដណ្ដឹងលោក Paris Latsis បានប្រគល់ចិញ្ចៀនភ្ជាប់ពាក្យឲ្យតារាម៉ូដែល Paris Hilton មានទំហំ២៥ការាត់និងតម្លៃប្រមាណ ៤,៧លានដុល្លារ។
៤ Jennifer Lopez
តារាសិចស៊ីរូបនេះទទួលចិញ្ចៀនភ្ជាប់ពាក្យពីគូដណ្ដឹងលោក Marc Anthony ក្នុងតម្លៃ ៤,១លានដុល្លារទំហំ ៨,៥ ការាត់។
៥ Mariah Carey
តារាចម្រៀងអាមេរិកបានចិញ្ចៀនភ្ជាប់ពាក្យមានតម្លៃ ២,៥ លានដុល្លារទំហំ ១០ការាត់ពីអតីតស្វាមីតារារ៉េបអាមេរិក Nick Cannon ។
អាន៖ បទថ្មី Selena Gomez សម្បូរឈុតសិចស៊ី ដុតអារម្មណ៍អ្នកទស្សនា
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ whowhatwear