ថ្ងៃស្អែកជួបគ្នានៅប្រាសាទអណ្ដែត
- 2015-06-30 18:29:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃស្អែកជួបគ្នានៅប្រាសាទអណ្ដែត
ចន្លោះមិនឃើញ
នៅថ្ងៃស្អែកនេះ Firestorm2 និងនាំអារម្មណ៍អ្នកកម្សាន្តទាំងអស់ទៅកាន់ប្រាសាទអណ្ដែតឬ Floating Temple ដែលមាននៅក្នុង Version ថ្មីរបស់សេវាកម្សាន្តបែបបាញ់ប្រហារដ៏ទំនើបមួយនេះ។
Hero Mode គឺជាប្រភេទMode មួយក្នុងចំណោមMode ជាច្រើនទៀតនៅក្នុងសេវាកម្សាន្ត Firestorm2 ដែលតម្រូវឱ្យអ្នកកម្សាន្តជាច្រើនអាចលេងជាមួយគ្នាដោយធ្វើការបែងចែកចេញជាពីរក្រុម ម្ខាងជាក្រុមទាហាន ចំណែកម្ខាងទៀតធ្វើជាពពួកបិសាច ហើយធ្វើការប្រយុទ្ធគ្នាដោយប្រើជំនាញនិងសមត្ថភាពរបស់តួអង្គនីមួយៗ។ ក្រៅពីការបន្ថែមជូននូវផែនទីថ្មីក្នុងនោះសម្ភារៈថ្មីៗក៏ដូចជាសព្វាវុធជាច្រើនទៀតក៏និងបង្ហាញខ្លួនព្រមគ្នានៅក្នុងឱកាសនេះផងដែរ ដើម្បីញ៉ាំងឱ្យការកម្សាន្តពោរពេញទៅដោយភាពសប្បាយរីករាយនឹងកាន់តែងាយស្រួល។
ជាងនេះទៅទៀតសម្រាប់អ្នកដែលនិយមកម្សាន្តនៅក្នុងផែនទី SUBMARINE STRIKE កម្រិតធម្មតាៗនាពេលកន្លងមក អាចសាកល្បងជាមួយនិងការបន្ថែមកម្រិតថ្មី Nightmare ដែលជាកម្រិតលំបាកជាទីបំផុត។
Firestorm2 ជា Game បែបបាញ់ប្រហារប្រភេទ3D TPS ដែលមានលក្ខណៈទំនើបនិងកំពុងពេញនិយមនាពេលបច្ចុប្បន្ត ជាមួយនឹងរូបភាពច្បាស់ត្រជាក់ភ្នែកអ្នកពិតជាទទួលបានអារម្មណ៍ប្លែកនឹងអស្ចារ្យនៅពេលដែលបានកម្សាន្ត Firestorm2 !
អត្ថបទ៖ អ៊ៅ លីហ៊រ