បណ្ឌិត​ជន​ជាតិ​កូរ៉េ​ ចង់​ឲ្យ​និស្សិត​ខ្មែរ​ខ្លាំង ​IT ដូច​នៅ​កូរ៉េ​ តាម​រយៈ Online

  • 2015-07-01 20:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ប្រព័ន្ធ​អប់​រំ​នៅ​កូរ៉េ​ និង​ កម្ពុជា​មាន​ភាព​ខុស​គ្នា លោក Kim Taekyung ​បណ្ឌិត​ជន​ជាតិ​កូរ៉េ​ម្នាក់ និង​ ជា​នាយក​មជ្ឈមណ្ឌល Korea Software HRD ចង់​ឃើញ​និស្សិត​ខ្មែរ​មាន​គុណភាព​អប់​រំ​ផ្នែក IT ដូច​នៅ​កូរ៉េ​ដែរ។

 

 

ក្នុង​ឱកាស​ពិធី​ចុះ​អនុសារណៈ​ នៃ​ការ​យោគ​យល់​គ្នា​ជាមួយ​មជ្ឈមណ្ឌល Korea Software HRD រវាង​សាកល​វិទ្យាល័យ​អា​ស៊ី​អឺរ៉ុប​កាល​ពី​ម្សិល​មិញ លោក​យល់​ថា បើ​ប្រៀប​ធៀប​ប្រព័ន្ធ​អប់​រំ​នៅ​កូរ៉េ ​និង​ កម្ពុជា​ នៅ​កូរ៉េ​សិស្ស​រៀន​ពី ៨-១២ ម៉ោង តែ​នៅ​កម្ពុជា​រៀន​ត្រឹម ៤-៥ ម៉ោង​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ផ្នែក​មួយ​ធ្វើ​ឲ្យ​ការ​សិក្សា​លើ​បច្ចេកវិទ្យា​នៅ​មាន​កម្រិត។

 

ដើម្បី​បង្កើន​គុណ​ភាព​អប់​រំ លោក​ចង់​ឲ្យ​សិស្ស​និស្សិត​ IT នៅ​កម្ពុជា​​ស្រាវ​ជ្រាវ​ច្រើន​បន្ថែម​ក្រៅ​ពី​រៀន​នៅ​សា​លា​ឲ្យ​ស៊ី​ជម្រៅ តាម​រយៈ​ប្រព័ន្ធ Internet ជាមួយ​គេហទំព័រ Khmer Academy ដែល​បង្រៀន​​ផ្ដោត​លើ​មុខ​វិជ្ជា​​ទាក់ទង​មុខ​ជំនាញ​ IT ជា​មួយ​ការ​បង្រៀន​ជា​ភាសា​ខ្មែរ​ផ្ទាល់​​ ​អម​មក​ជា​មួយ​វីដេអូ​ដែល​មាន​ការ​ពន្យល់​យ៉ាង​ក្បោះ​ក្បាយ​។ ​ ​

 

 

 

ចំពោះ​លោក kwan-Hee Yoo សាស្ត្រាចារ្យ​កម្រិត​បណ្ឌិត ​នៃ​សាកលវិទ្យាល័យ​ជុង​ប៊ុក ( កូរ៉េ​ខាង​ត្បូង) និយាយ​ថា ​ធន​ធាន​មនុស្ស​ជា​រឿង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស ដូច្នេះ​ហើយ​ការ​សម្រួច​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ច្រើន ជា​រឿង​ល្អ​សម្រាប់​សិស្ស​និស្សិត។

 

លោក ចិន ភី​រម្យ អ្នក​គ្រប់​គ្រង​ទូ​ទៅ​នៃ​​មជ្ឈមណ្ឌល Korea Software HRD ប្រាប់​ថា​ Khmer Academy ​ជា​របៀប​រៀន​បែប​ E-Learning  ដែល​សិស្ស​និស្សិត​ IT ​អាច​​សិក្សា​ស្វែង​យល់​​និង​​រៀន​ដោយ​ខ្លួន​ឯង​ ដើម្បី​អាច​បណ្ដុះ​ស្មារតី​សម្រាប់​ការ​សិក្សា​ផ្នែក​ IT កាន់​តែ​ប្រសើរ​ថែម​ទៀត។

 

Khmer Academy មាន​មុខ​វិជ្ជា​បង្រៀន​ ដូច​ជា របៀប​បង្កើត​​កម្មវិធី​លើ​ iOS , កម្មវិធី Android , ការ​​បង្កើត​ Website និង​ ការ​រចនា​ឌី​ហ្សាញ​។ គេ​ហ​ទំព័​រ​នេះ​មាន​​បង្រៀន​សរសេរ​កូដ​តាំង​ពី​កម្រិត​ដំបូង​ដល់​កម្រិត​ ខ្ពស់​ដូច​ ជា Java , SQL , HTML , CSS , JavaScript , jQuery , PHP , C# ជា​ដើម។ ចំណែក​មេរៀន Design មាន​ដូច​ជា Photoshop និង illustrator រួម​ទាំង​ការ​​បង្រៀន​ពី​កម្មវិធី​រដ្ឋបាល​ដូចជា​ Word , Excel និង PowerPoint។  ជាង​នេះ​ទៅ​ទៀត​ Khmer Academy ក៏​មាន​បង្រៀន​ភាសា​អង់គ្លេស និង​ភាសា​កូរ៉េ​ផង​ដែរ។

 

 

 

 

 

បន្ថែម​ពី​លើ​នេះ ​មជ្ឈមណ្ឌល Korea Software HRD និង​ សាកលវិទ្យាល័យ​ជុង​ប៊ុក( កូរ៉េ​ខាង​ត្បូង) ដែល​ជា​ដៃ​គូ​សហការ ក៏​នឹង​គ្រោង​ចុះ MOU ជាមួយ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ សាកល​វិទ្យាល័យ IIC ​ផង​ដែរ ក្នុង​ន័យ​បង្កើន​គុណភាព​នៃ​ការ​អប់រំ ការ​ផ្លាស់ប្ដូរ​និស្សិត ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន ការ​ផ្លាស់​ប្ដូរ​សាស្ត្រាចារ្យ​និង​ការចូលរួម​សកម្មភាព​នានា៕

 

 

សូមអាន ៖   Khmer Academy​ ​សម្រួច​ជំនាញ​ IT កាន់​តែ​ខ្លាំង​​ជាមួយ​​និស្សិត​ខ្មែរ​ពូកែៗ​តាម​អនឡាញ​រៀន​

 

 

អត្ថបទ៖លឹម សុ​នា