និស្សិត​ត​​អនុ​បណ្ឌិត​នៅ​កូរ៉េ​មហិច្ឆតា​ខ្ពស់​ចង់​នាំ​កម្ពុជា​អភិវឌ្ឍ​ប្រទេស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និស្សិត​ត​​អនុ​បណ្ឌិត​នៅ​កូរ៉េ​មហិច្ឆតា​ខ្ពស់​ចង់​នាំ​កម្ពុជា​អភិវឌ្ឍ​...
  • 2015-12-24 16:40:50

ឈាង វុទ្ធា ជា​និស្សិត​ជំនាញ IT មួយ​រូប​ដែល​នឹង​ឈាន​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ជុងប៊ុក សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង​នៅ​ពេល​ខាង​មុខ​នេះ។ ក្រៅ​ពី​មាន​ឱកាស​អាច​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស យុវជន​នេះ​ក៏​មាន​មោទនភាព​ដោយ​បាន​ក្លាយ​ជា​គ្រូ​បណ្ដុះបណ្ដាល​ផ្នែក​ព័ត៌មានវិទ្យា​នៅ​មជ្ឈមណ្ឌល Korea Software HRD Center បន្ទាប់​ពី​ឆ្លងកាត់​បទ​ពិសោធន៍​ការងារ​ជា​ច្រើន។