Khmer Academy​ ​សម្រួច​ជំនាញ​ IT កាន់​តែ​ខ្លាំង​​ជាមួយ​​និស្សិត​ខ្មែរ​ពូកែៗ​តាម​អនឡាញ​រៀន​

  • 2015-06-04 18:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ IT ទូទាំង​ប្រទេសនឹង​អាច​ពង្រឹង​សមត្ថភាព​លើ​ការ​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​ IT កាន់​តែ​ខ្លាំង ​ដោយ​ថ្មី​ៗ​នេះ​មជ្ឈមណ្ឌល​ Korea Software HRD បាន​ចុះអនុសារណៈនៃការយោគយល់គ្នា​ជាមួយ​សាកល​វិទ្យាល័យ​បៀលប្រាយ​ ដើម្បី​ផ្ដល់​ការ​សិក្សា​បន្ថែម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជាមួយ​គេហទំព័រ Khmer Academy។

​​

 

លោក ចិន ភីរម្យ អ្នក​គ្រប់​គ្រង​ទូទៅនៃ​​មជ្ឈមណ្ឌល Korea Software HRD បាន​ឲ្យ​ដឹង​ថា Khmer Academy ជា​គេហទំព័រ​ថ្មី​មួយ​ដែល​បង្កើត​ឡើង​​កាល​ពី​ដើម​ឆ្នាំ ២០១៥ ដោយ​និស្សិត​​ខ្មែរ​ពូកែ​ៗ​​​​នៅ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល Korea Software HRD ។ ​គេហទំព័រ​​នេះ​បង្រៀន​​ផ្តោត​លើ​មុខ​វិជ្ជា​​ទាក់ទង​មុខ​ជំនាញ​ IT ជា​មួយ​ការ​បង្រៀន​ជា​ភាសា​ខ្មែរ​ផ្ទាល់​តែ​ម្ដង​ ​អម​មក​ជា​មួយ​វីដេអូ​ដែល​មាន​ការ​ពន្យល់​យ៉ាង​ក្បោះ​ក្បាយ​។ ​

 

Khmer Academy មាន​មុខ​វិជ្ជា​បង្រៀន​ដូច​ជា របៀប​បង្កើត​​កម្មវិធី​លើ​ iOS , កម្មវិធី Android , ការ​​បង្កើត​ Website និង​ការ​រចនា​ឌីហ្សាញ​។ គេហទំព័​រ​នេះ​មាន​​បង្រៀន​សរសេរ​កូដ​តាំង​ពី​កម្រិត​ដំបូង​ដល់​កម្រិត​ខ្ពស់​ដូច​ ជា Java , SQL , HTML , CSS , JavaScript , jQuery , PHP , C# ជា​ដើម។ ចំណែក​មេរៀន Design មាន​ដូច​ជា Photoshop និង illustrator រួម​ទាំង​ការ​​បង្រៀន​ពី​កម្មវិធី​រដ្ឋបាល​ដូចជា​ Word , Excel និង PowerPoint។  ជាង​នេះ​ទៅ​ទៀត​ Khmer Academy ក៏​មាន​បង្រៀន​ភាសា​អង់គ្លេស និង​ភាសា​កូរ៉េ​ផង​ដែរ។

 

លោ​ថា Khmer Academy សិក្សា​តាម​​បែប​ E-Learning  ដែល​សិស្ស​និស្សិត​ IT ​អាច​​សិក្សា​ស្វែង​យល់​​និង​​រៀន​ដោយ​ខ្លួន​ឯង​ ដើម្បី​អាច​បណ្ដុះ​ស្មារតី​សម្រាប់​ការ​សិក្សា​ផ្នែក​ IT កាន់​តែ​ប្រសើរ​ថែម​ទៀត។

 

មជ្ឈមណ្ឌល Korea Software HRD Center បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០១៣ ​ស្ថិត​នៅ​ក្រោម​គម្រោង​ភាព​ជា​ដៃ​គូ​រវាង​ទី​ភ្នាក់ងារ​សហប្រតិបត្តិ​ការណ៍​អន្តរជាតិ​កូរ៉េ​(KOICA) និង​ក្រុមហ៊ុន​ព័ត៌មានវិទ្យា​កូរ៉េ ដែល​មាន​ឈ្មោះថា (WEBCASH)។ ​មជ្ឈមណ្ឌល ​Korea Software HRD Center បាន​ផ្ដល់​អាហារូបករណ៍​និង កំពុង​​បណ្ដុះ​បណ្ដាល​និស្សិត​ IT បាន​៣ជំនាន់​ ហើយ​ជំនាន់​ទី៣ នេះ​កំពុងធ្វើ​ការ​សិក្សា​ក្នុង​មជ្ឈមណ្ឌល ។ ក្នុង​ចំណោម​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ HRD និស្សិត​ពូកែៗ យើង​បាន​បញ្ជូន​ទៅ​ធ្វើការ​​និង​បណ្ដុះបណ្ដាល​​បន្ថែម​នៅ​ប្រទេស​កូរ៉េ និង​និស្សិត​មួយ​ចំនួន​ទៀត​បន្ត​ការងារ​​ក្នុង​ប្រទេស​កម្ពុជា​។ មជ្ឈមណ្ឌល​កំពុង​ចុះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃ​គូរ​សកលវិទ្យាល័យ និង​វិទ្យាស្ថាន​ ផ្សេងៗ​ដែល​ចង់​ពង្រឹង​​ការ​អប់​រំ​ផ្នែក​ IT របស់​ខ្លួន ជាមួយ​ការ​​សិក្សា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត (Khmer Academy) យើង​លើក​ទឹកចិត្ត​គ្រប់​ស្ថាប័ន​ទាំងអស់ ទាំង ក្រុមហ៊ុន​ឯកជន ដែល​ចង់​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​យើង។

 

​ប្រិយមិត្ត​មាន​បំណង​ចង់​រៀន​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ KhmerAcademy ផ្ទាល់​ដោយ​ចុច​ត្រង់​នេះ...បញ្ជាក់​សម្រាប់​និស្សិត​ ឬ ប្រិយមិត្ត​ណា​បាន​ចូល​ទៅ​សិក្សា​ ហើយ​មាន​ចម្ងល់​ត្រង់​ណា​មួយ​អាច​ទាក់​ទង​តាម Email : khmeracademy.org@gmail.com Facebook : www.facebook.com/khmeracademy.Orgwww.facebook.com/ksignhrd

 

 

ចុច​អាន៖ និស្សិត​ខ្មែរ​ពូកែ​ IT ១១ នាក់ជាប់​ទៅ​កូរ៉េ​ទទួល​ប្រាក់​ឧបត្ថម្ភ​ ២៥០០ ដុល្លារ​ក្នុង​១ខែ

 

ចុច​អាន៖ និស្សិត​ IT ៦០ នាក់​ទទួល​ការ​លើក​ទឹក​ចិត្តពី​ ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណារ៉ុន

 

អត្ថបទ៖ ដារ៉ាឆានី​​