សាលា​ IT ខ្មែរ​មួយ យក​សម្បក​ពង​មាន់ច្នៃ​​​បង្កើត​ស្ទូឌីយ៉ូ​​ប្រើ​យ៉ាង​ឡូយ

  • 2017-06-07 08:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុស​ប្លែក​ពី​ស្ទូឌីយ៉ូ​ដទៃ ស្ទូ​ឌីយ៉ូ​ថត​សម្លេង​នៅ​សាលា KRD បាន​យក​សម្បក​ពង​មាន់ ៤០០ សម្បុក​ច្នៃ​បង្កើត​ជា​ស្ទូឌីយូ​ថត​សម្លេង​បាន​យ៉ាង​ឡូយ ហើយ​ចំណាយ​អស់​តិច​ទៀត។

លោក ភីរម្យ អ្នក​គ្រប់គ្រង​នៅ​សាលា HRD បាន​ឲ្យ​ដឹង​ថា ស្ទូឌីយ៉ូ​នេះ​បង្កើត​បាន​ជាង​ពីរ​ឆ្នាំ​ហើយ។ ការ​បង្កើត​ស្ទូឌីយ៉ូ​ដោយ​ច្នៃ​ពី​សម្បក​ពង​មាន់​នេះ ដោយសារ​មានការ​ផ្តល់​គំនិត​ពី​យុវជន​ម្នាក់។

លោក​ថា ទោះ​បី​ស្ទូឌីយ៉ូ​ដែល​ចំណាយ​ជាង ៤០០ ដុល្លារ​មិន​ល្អ​ឥត​ខ្ចោះ​ដូច​ស្ទូដីយូ​តម្លៃ​រាប់​ពាន់ ប៉ុន្តែ​គុណភាព​អាច​ទទួល​យក​បាន ដើម្បី​បម្រើ​ការ​ថត​ផ្សព្វផ្សាយ​មេរៀន​ផ្សេងៗ​សម្រាប់​សិស្ស​និស្សិត។

អត្ថបទ៖ ប៊ុណ្ណារ៉ា