Chicharito ​បាក់​ឆ្អឹង​ដង​កាំបិត​ក្នុង​ពេល​ប្រកួត​ឱ្យ​ជម្រើស​ជាតិ

  • 2015-07-02 22:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Javier Hernandez មាន​របួស​បាក់​ឆ្អឹង​ដង​កាំបិត​ស្មា​ស្ដាំ​ពេល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ីកូ​ក្នុង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ហុងឌុយរ៉ាស់។

 

 

ការ​ប្រកួត​មិត្តភាព​​កាល​ពី​យប់​មិញ​នោះ​​​ ​បាន​​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ ០-០ ​​ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្ដាយ​សម្រាប់​​ម៉ិកស៊ីកូ​​នោះ​គឺ​ត្រូវ​អវត្តមាន​ ​Chicharito ​ម្នាក់​ដោយសារ​មាន​របួស​ធ្ងន់ធ្ងរ។ ខ្សែ​ប្រយុទ្ធ​​ក្រុម​ Manchester United ​រូប​នេះ​មាន​របួស​បាក់​ឆ្អឹង​ដង​កាំបិត​បន្ទាប់​ពី​ប៉ះ​គ្នា​ជាមួយ​ខ្សែ​ការពារ Bryan Beckeles ​នៅ​ចុង​តង់​ទី​មួយ។

 

ខាង​ក្រុម​ជម្រើស​ជាតិម៉ិកស៊ីកូ​មិន​ទាន់​បញ្ជាក់​ពី​រយៈ​ពេល​នៃ​ការ​ព្យាបាល​របួស​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ពួកគេ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូប​នេះ​នឹង​មិន​អាច​ចូល​លេង​ពាន​រង្វាន់ CONCACAF Gold Cup ​ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៧​ដល់​២៦​ខែ​កក្កដា​នេះ​បាន​ទេ។ CONCACAF Gold Cup ​ជា​ពាន​រង្វាន់​ធ្វើ​ឡើង​២​ឆ្នាំ​ម្ដង​នៅ​តំបន់​អាមេរិក​ខាង​ជើង កណ្ដាល ​និង​តំបន់ Caribbean។

 

ខាង​ក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​ពី​ពេល​ប៉ះ​គ្នា​រវាង​កីឡាករ​ទាំង​ពីរ​៖

 

 

ចុចអាន៖ Chicharito ​សង្ឃឹម​សាង​អនាគត​ថ្មី​នៅ Man Utd ​រដូវ​កាល​ក្រោយ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ 101greatgoals

អត្ថបទថ្មី