Chicharito ​សង្ឃឹម​សាង​អនាគត​ថ្មី​នៅ Man Utd ​រដូវ​កាល​ក្រោយ

  • 2015-06-09 22:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Javier Hernandez (Chicharito) ​បាន​និយាយ​ថា​​រូប​គេ​មាន​សង្ឃឹម​យ៉ាង​មុតមាំ​​ថា​នឹង​​អាច​សាង​អនាគត​ថ្មី​ជាមួយ​ Manchester United ​នៅ​រដូវ​កាល​ក្រោយ ​ទោះ​ជា​ដឹង​ថា​ពិបាក​ប្រជែង​យក​ជម្រើស​១១​នាក់​ដំបូង​ក៏​ដោយ ។

 

Chicharito បាន​ចំណាយ​ពេល​ពង្រឹង​សមត្ថភាព​១​រដូវ​កាល​ជាមួយ​ក្រុម Real Madrid ​ក្រោម​លក្ខខ័ណ្ឌ​ខ្ចី​ជើង បន្ទាប់​ពី​លោក Louis van Gaal ​បាន​ដាក់​ឈ្មោះ​កីឡាករ​រូប​នេះ​ក្នុង​បញ្ជី​លក់​ចេញ​ឬ​ខ្ចី​ជើង​កាល​ពី​ដើម​រដូវ​កាល​មុន ដើម្បី​យក​កន្លែង​ដាក់​កីឡាករ Radamel Falcao។

 

 

មួយ​រដូវ​កាល​នៅ​អេស្ប៉ាញ​ ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​ខាង​លើ​នេះ​បាន​បង្ហាញ​ខ្លួន​៣៣​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​៩​គ្រាប់​ដែរ ប៉ុន្តែ​នៅ​តែ​មិន​គ្រប់​គ្រាន់​សម្រាប់​ក្រុម​ Real Madrid ​ដើម្បី​ទិញ​រូប​គេ​ដាច់​តែ​ម្ដង​ពី Man Utd ឡើយ ពោល​គឺ​គ្រាន់​តែ​ចប់​រដូវ​កាល​ភ្លាម ក៏​ប្រកាស​ឱ្យ​ត្រលប់​មក​ Old Trafford ​វិញ​ភ្លាម។

 

ក្រោយ​ពី​ដឹង​ថា​ខ្លួន​នឹង​ត្រូវ​មក​លេង​នៅ​អង់គ្លេស​វិញ កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​​បាន​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​ថា​រូប​គេ​នឹង​សាង​កេរ្តិ៍ឈ្មោះ​ឡើង​វិញ​នៅ​ទី​នេះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Van Gaal។ "រដូវ​ក្ដៅ​មុន គឺ​វា​ខុស​គ្នា​ពី​រដូវ​ក្ដៅ​នេះ។ ពេល​ Van Gaal ​មក​ដល់​ គាត់​ត្រូវ​ការ​សាង​ក្រុម​ឡើង​វិញ ដោយ​ត្រូវ​កាត់​បន្ថយ​កីឡាករ​ខ្លះ ព្រោះ​ Man Utd ​មិន​បាន​លេង​ពាន Champions League ​ទេ។ តែ​រដូវ​កាល​ក្រោយ​វិញ​គឺ​មាន​ការ​ប្រកួត​ច្រើន ដូច្នេះ​ក៏​ត្រូវ​ការ​កីឡាករ​ច្រើន​ដែរ​ដើម្បី​ត្រៀម​ការ​ប្រកួត។ ខ្ញុំ​គិត​ថា​ខ្ញុំ​មាន​ឱកាស​ច្រើន​ដើម្បី​បង្ហាញ​សមត្ថភាព​ដើម្បី​រក​កៅអី​​នៅ​ជម្រើស​ដំបូង​បាន”។  Hernandez ​បាន​បញ្ជាក់​បន្ថែម។

 

 

បើ​តាម​គំនិត​ប្រិយមិត្ត​វិញ​ តើ​គិត​ថា​កីឡាករ​រាង​ល្អិត​ល្បឿន​លឿន​រូប​នេះ​អាច​សាង​កេរ្តិ៍ឈ្មោះ​ឡើង​វិញ​បាន​ទេ​នៅ​ Man Utd ​រដូវ​កាល​ក្រោយ ឬ ក៏​ត្រូវ​ក្រុម​លក់​ទៅ​ឱ្យ​ក្រុម​ណា​ផ្សេង​ទៀត?

ចុចអាន៖Chicharito ​លង់​ស្នេហ៍​នារី​អេស្ប៉ាញ​​ហើយ

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទថ្មី