មិនគួរឲ្យជឿ! ផ្ដាច់ព្រ័ត្រ Women's World Cup ១៦នាទី អាមេរិកស៊ីជប៉ុន ៤គ្រាប់
- 2015-07-06 13:38:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឲ្យជឿ! ផ្ដាច់ព្រ័ត្រ Women's World Cup ១៦នាទី អាមេរិកស៊ីជប៉ុន ៤គ្រាប់
ចន្លោះមិនឃើញ
ការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ស្រ្ដីពិភពលោក ឬ FIFA Women's World Cup រវាងក្រុមអាមេរិក និងជប៉ុន ត្រូវបានគេរំពឹងថានឹងក្លាយជាការប្រកួតដ៏តានតឹងមួយដោយសារក្រុមទាំង២សុទ្ធតែខ្លាំងដូចគ្នា។ ប៉ុន្តែៗធាតុពិត គឺបានធ្វើឲ្យទស្សនាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារត្រឹមរយៈពេល១៦នាទីដំបូង ក្រុមបាល់ទាត់ស្រ្ដីសហរដ្ឋអាមេរិក បានស៊ុតក្រុមជើងខ្លាំងជប៉ុន ដល់ទៅ៤គ្រាប់។
កីឡាការិនី Carli Lloyd អាចធ្វើបានហ៊ែតទ្រីកក្នុងចន្លោះពេលដ៏ខ្លីនេះ ក្រោយស៊ុតបញ្ចូលទីនៅនាទី៣, ៥ និង១៦ ខណៈកីឡាការិនី Lauren Holiday រកបានមួយគ្រាប់ដែរនៅនាទី១៤។
យ៉ាងណាក្ដី ឈានដល់នាទី២៧ ជប៉ុនអាចសងវិញបានមួយគ្រាប់ដែរ ដោយកីឡាការិនី Yuki Ogimi។ ចាំមើលជប៉ុនអាចវាយបកវិញបានឬអត់ ឬក៏ត្រូវអាមេរិកស៊ីថែម?