អ្នក​គាំទ្រ​កកកុញ​រង់ចាំ​ទទួល Nani ​នៅ​ទួរគី

  • 2015-07-06 20:21:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nani ​បាន​ទៅ​ដល់​ប្រទេស​ទួរគី​ហើយ​ដើម្បី​ពិនិត្យ​សុខភាព មុន​ពេល​ចុះ​កុងត្រា​ផ្ទេរ​ពី Manchester United ​ទៅ​លេង​ឱ្យ​ក្លិប Fenerbahce ​របស់​ទួរគី។ ​​ការ​មក​ដល់​របស់​ខ្សែ​បម្រើ​ស្លាប​រូប​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​ទទួល​រាក់ទាក់​យ៉ាង​គគ្រឹកគគ្រេង។

 

 

Nani ​ត្រូវ​បាន​ក្លិប​បិសាច​ក្រហម Manchester United ​សម្រេច​លក់​ទៅ​ឱ្យ​ក្លិប Fenerbahce ​នៅ​ក្នុង​ប្រទេស​ទួរគី ​ក្នុង​តម្លៃ​ខ្លួន​៣,៥​លាន​ផោន (ប្រហែល ៥,៤៥លានដុល្លារ) ​នៅ​ឡើយ​តែ​ពិនិត្យ​សុខភាព​ទៀត​ប៉ុណ្ណោះ។ ខណៈ​ដែល​ម្សិលមិញ​នេះ កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ​បាន​ទៅ​ដល់​ទីក្រុង​អ៊ីស្តាន់ប៊ុល​ហើយ​ ដើម្បី​ពិនិត្យ​សុខភាព​មុន​ប្រកាស​ការ​ផ្ទេរ​ជា​ផ្លូវ​ការ។

 

វត្តមាន​របស់ Nani ​នៅ​ទឹក​ដី​ទួរគី​នេះ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ពោល​គឺ​មាន​អ្នក​គាំទ្រ​រាប់​រយ​នាក់​បាន​រង់ចាំ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​នៅ​ព្រលាន​យន្តហោះ និង​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ឈរ​ចាំ​នៅ​តាម​ដង​ផ្លូវ​ផង​ដែរ។

 

 

 

 

 

 

ក្រោយ​ពី​បាន​ឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ បុរស​កម្ពស់​១,៧៥​ម៉ែត្រ​ខាង​លើ​បាន​និយាយ​ថា៖ "ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​មក​ទី​នេះ។ ខ្ញុំ​បាន​រក​ឃើញ​ឱកាស​ថ្មី​មួយ​ទៀត​ហើយ​ក្នុង​អាជីព។ នេះ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ខ្ញុំ​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ខ្លួន​ឯង។ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់ ហើយ​សង្ឃឹម​ថា​នឹង​អាច​នាំ​ជោគជ័យ​ដល់​ពួកគេ”៕

 

ចុចអាន៖Van Gaal ​ត្រៀម​ចាយ​លុយ​ធំ​ ជួយ​ក្រុម​លើក​ពាន

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail