ខួប​អាពាហ៍ពិពាហ៍ ១១ ឆ្នាំ ប្រធាន​ក្លឹប​សិល្បៈ​ឌីភី ដឹកនាំ​តារាៗ ចែក​អំណោយ​ដល់​ក្មេង​កំព្រា

  • 2015-07-07 23:36:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខួប​អាពាហ៍ពិពាហ៍ ១១ ឆ្នាំ ប្រធាន​ក្លឹប​សិល្បៈ​ឌីភី លោក កុយ ស៊ីឌឿន និង​ភរិយា បាន​ដឹក​នាំ​សិល្បករ​មួយ​ក្រុម ដើម្បី​ទៅ​ចែក​អំណោយ​ដល់​ចាស់​ជរា និង​ក្មេង​កំព្រា​កំពុង​រស់​នៅ​ក្នុង​អង្គការ "កុមារ​កំព្រា​កម្ពុជា" និង​ អង្គការ "កុមារ​កំព្រា​កៀន​ឃ្លាំង" ប្រមាណ​ជាង ១០០ នាក់។

 

 

កម្មវិធី​ចែក​អំណោយ មាន​ភួយ និង​ថវិកា ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៧ កក្កដា ២០១៥ នេះ ក្នុង​ទីតាំង​អង្គការ​ខាង​លើ តាម​បណ្ដោយ​មាត់​ទន្លេ​មេគង្គ ក្បែរ​ស្ពាន​ជ្រោយ​ចង្វា។

 

នេះ​ជា​ការ​ចែក​រំលែក​ក្ដី​ស្រលាញ់​របស់​អ្នក​ទាំង​ពីរ​ទៅ​ដល់​ក្មេងៗ​កំព្រា កំពុង​រស់​នៅ​ក្នុង​អង្គការ។ ម្យ៉ាង​ទៀត លោក ក៏​ធ្លាប់​មាន​ប្រវត្តិ​រស់​នៅ​ទី​នេះ​ផង​ដែរ ដោយ​បាន​ហែល​ឆ្លង​បទ​ពិសោធន៍​ជីវិត​លំបាក​វេទនា។ ម្ចាស់​ស្ថានីយ​វិទ្យុ ឌីភី ដដែល ក៏​បាន​ផ្ដាំ​ទៅ​កុមារ​កំព្រា​ទាំង​អស់ ធ្វើ​យ៉ាង​ណា ប្រឹងប្រែង​សិក្សា​​រៀន​សូត្រ ដើម្បី​ក្លាយ​ជា​សសរ​ទ្រូង​ប្រទេស​ជាតិ និង​មាន​អនាគត​ល្អ​ទៅ​ថ្ងៃ​ខាង​មុខ ចាក​ចេញ​ពី​ភាព​ក្រីក្រ​លំបាក៕

 

 

អត្ថបទពេញនិយម