មើល​រូប​ភាព​​ថត​ចេញ​ពី​ iPhone​ ​គ្រប់​​ជំនាន់​​នេះ​ អ្នក​​​នឹង​​ដឹង​​ត្រូវ​​ទិញ​​មួយ​​ណា

  • ពុធ, 8 កក្កដា 2015 16:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ដៃ​ស្មាតហ្វូន​​ជំនាន់​ទី​មួយ​គឺ​បាន​ចេញ​លក់​តាំង​ពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ​ ហើយ​ក៏​ជា​ទូរសព្ទ​ដំបូង​គេ​ ដែល​ធ្វើ​ឲ្យ​ Apple​ មាន​ឈ្មោះ​ល្បី​ល្បាញ​កាន់​តែ​ខ្លាំង​ឡើង។ គិត​មក​ទល់​ពេល​នេះ ​Apple​បាន​ផលិត​ iPhone ជា​ច្រើន​ម៉ូដែល​ខុស​ៗ​គ្នា ហើយ​បើ​ងាក​ទៅ​មើល​​គុណ​ភាព​នៃ​ម៉ូដែល​នីមួយ​ៗ​ក៏​ខុស​គ្នា​ដែរ។

 

អញ្ចឹង​យើង​ទៅ​មើល​ការ​ប្រៀប​ធៀប​នៃ​គុណ​ភាព​កាមេរ៉ា​របស់​ទូរសព្ទ​ដៃ​ iPhone​ ទាំង​អស់​គ្នា​ ថា​តើ​មាន​ភាព​ខុស​ប្លែក​យ៉ាង​ណា​ខ្លះ។

 

ខាង​ក្រោម​នេះ​គឺ​ជា​រូប​ភាព​បង្ហាញ​ពី​ភាព​ខុស​គ្នា​នៃ​គុណ​ភាព​កាមេរ៉ា​ទូរសព្ទ​ iPhone​ គ្រប់​ម៉ូដែល​លើក​លែង​តែ​ iPhone 5c៖

 

 

iPhone 2G ឬ​ iPhone ជំនាន់​ទី​១​​របស់​ Apple៖ រូបភាព​ថត​ចេញ​ពី​កាមេរ៉ា​ទូរសព្ទ​ជំនាន់​នេះ​ Subject ងងឹត​ ពេល​ថត​​បញ្ច្រាស​ថ្ងៃ​​រះ​។

 

 

 

iPhone 3G ឬ​ iPhone ​ជំនាក់​ទី​ពីរ​៖ រូប​ភាព​ថត​ចេញ​ពី​កាមេរ៉ា​ទូរសព្ទ​​ជំនាន់​​នេះ​អាច​ឲ្យ​គេ​ឃើញ​ Subject ​និង​ រុក្ខជាតិ​នានា​ក្នុង​ចម្ការ​​បាន។

 

 

iPhone 3GS៖ រូបភាព​ថត​ចេញ​ពី​កាមេរ៉ាទូរសព្ទ​ជំនាក់​ទី​បី​នេះ​ គេ​អាច​ឃើញ​ពណ៌​​រ៉ូប​របស់​ Subject ​យ៉ាង​ច្បាស់​

 

 

iPhone 4៖ រូប​ភាព​ដែល​ថត​ចេញ​ពី​កាមេរ៉ា​ទូរសព្ទ​ជំនាន់​នេះ​ ទិដ្ឋភាព​ផ្សេង​ៗ​ ជាពិសេស​​ពន្លឺ​នៃ​ព្រះ​អាទិត្យ​បង្ហាញ​ជា​​ពណ៌​ផ្សេង​ៗ​ ហើយ​​ស្រមោល​ត្រូវ​បាន​​កាត់​​បន្ថយ។

 

 

iPhone 4s៖ រូប​ភាព​ថត​ចេញ​ពី​កាមេរ៉ា​ទូរសព្ទ​ជំនាន់​​នេះ​ មុខ​របស់​ Subject ​ចាប់​ផ្ដើម​បង្ហាញ​កាន់​តែ​ច្បាស់​។

 

 

iPhone 5៖ រូបភាព​ដែល​ថត​ចេញ​ពី​កាមេរ៉ាទូរសព្ទ​ជំនាន់​ទី​៦​នេះ​ បែរ​ជា​អត់​មាន​​ចំណាំង​បន្លឺ​ ហើយ​រាង​ងងឹត​បន្តិច​

 

iPhone 5s៖ រូបភាព​ដែល​ថត​ចេញ​ពី​កាមេរ៉ាទូរសព្ទ​ជំនាន់​​នេះ​ គេ​អាច​ឃើញ​ទិដ្ឋភាព​យ៉ាង​ច្បាស់​​ពី​មុខ​ Subject។

 

 

iPhone 6៖ រូបភាព​ដែល​ថត​ចេញ​ពី​កាមេរ៉ាទូរសព្ទ​ជំនាន់​​ទី​៨​នេះ​ ដូច​ជា​​មិន​​សូវ​ខុស​​គ្នា​​ប៉ុន្មាន​​ពី​ ​iPhone 5s នោះ​ទេ។

 

ម៉េច​ដែរ​ ក្រោយ​ពី​បាន​ឃើញ​ការ​ប្រៀបធៀប​​នេះ​ហើយ​ តើ​ប្រិយមិត្ត​ស្រឡាញ់​កាមេរ៉ា​ម៉ូជំនាន់​ណា​ជាង​គេ?

 

-ចុច​អាន៖ ប្លង់​​ថត​កុន​​ល្បី​ៗ​​ សូម្បី​​ភាពយន្ត​ហូលីវូដ​​ក៏​យក​តាម​​​នេះ​ដែរ!

 

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង​ ប្រភព​៖ Business Insider